ប្រទេសអារ៉ាប៊ីសាអ៊ូឌីត (ភាសាអារ៉ាប់ ៖ السعودية) ដោយមានឈ្មោះជាផ្លូវការថា ព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត (អារ៉ាប់៖ المملكة العربية السعودية) គឺជាប្រទេសមួយស្ថិតនៅតំបន់អាស៊ីខាងលិច ។ ប្រទេសនេះមានទឹកដីគ្របដណ្តប់លើឧបទ្វីបអារ៉ាប់ មួយភាគធំដោយមានក្រឡាផ្ទៃសរុប ២,១៥០,០០០ គីឡូម៉ែត្រការ៉េ។ អារ៉ាប៊ីសាអ៊ូឌីតគឺជាប្រទេសធំបំផុតនៅមជ្ឈិមបូព៌ា និងប្រទេសធំបំផុតទីពីរនៅពិភពអារ៉ាប់ ។ វាមានព្រំប្រទល់ជាប់នឹងប្រទេសហ្សកដានី និងអ៊ីរ៉ាក់ នៅភាគខាងជើង គុយវ៉ែត នៅភាគឥសាន្ត ប្រទេសកាតា បារ៉ែន និងអេមីរ៉ាតអារ៉ាប់រួម នៅភាគខាងកើត ប្រទេសអូម៉ង់ នៅភាគអាគ្នេយ៍ និងប្រទេសយេម៉ែន នៅភាគខាងត្បូង។ អារ៉ាប៊ីសាអ៊ូឌីតគឺជាប្រទេសតែមួយគត់ដែលមានព្រំដែនជាប់នឹងសមុទ្រក្រហម ផងនិងឈូងសមុទ្រពែក្ស ផង ហើយផ្ទៃដីប្រទេសនេះភាគច្រើនមានលក្ខណៈជា វាលលំហស្ងួត វាលទំនាបលាយលំជាមួយវាលស្មៅ និងតំបន់ភ្នំ។ រីយ៉ាដ គឺជារាជធានី និងទីក្រុងធំបំផុត រីឯមេក្កា និងមេឌីណា ដើរតួជាមជ្ឈមណ្ឌលវប្បធម៌ និងសាសនាយ៉ាងសំខាន់។
ទឹកដីអារ៉ាប៊ីសាអ៊ូឌីតបច្ចុប្បន្នគឺជាទីតាំងនៃវប្បធម៌និងអរិយធម៌បុរាណចំណាស់ៗជាច្រើន។ បុរេប្រវត្តិនៅក្នុងទឹកដីប្រទេសអារ៉ាប៊ីសាអ៊ូឌីតបានបង្ហាញពីដានខ្លះៗនៃសកម្មភាពមនុស្សដំបូងៗបំផុតនៅលើពិភពលោក។[ ១៣] ឥស្លាមសាសនា ដែលជាសាសនាពេញនិយមបំផុតទីពីរនៅលើពិភពលោក[ ១៤] បានចាប់កំណើតចេញពីប្រទេសមួយនេះ។ នៅដើមសតវត្សទី៧ ព្យាការីឥស្លាមឈ្មោះថាមហាម៉ាដ បានបង្រួបបង្រួមប្រជាជនអារ៉ាប់ទាំងប៉ុន្មានហើយបានបង្កើតចេញនូវគោលនយោបាយសាសនាឥស្លាមតែមួយនៅក្នុងតំបន់។[ ១៥] ក្រោយពីបានទទួលអនិច្ចកម្មនៅក្នុងឆ្នាំ៦៣២ សាវ័ករបស់គាត់បានបន្តពង្រីកទឹកដីនិងឥទ្ធិពលពួកគេទៅក្រៅតំបន់អារ៉ាប៊ីដោយបានចូលកាន់កាប់ទឹកដីរបស់រដ្ឋដទៃផងនិងទឹកដីដែលគ្មានម្ចាស់ផង។ មានរាជវង្សនិងចក្រភពជាច្រើនបានកើតចេញពីទឹកដីអារ៉ាប៊ីបច្ចុប្បន្ននេះដូចជា៖ កាលីហ្វាតរ៉ាស៊ីដន (៦៣២–៦៦១) អ៊ូមេយ៉ាដ (៦៦១–៧៥០) អាប់បាសាយ (៧៥០–១៥១៧) ហ្វាទីមីដ (៩៩០–១១៧១) និងរាជវង្សមួយចំនួនទៀតដែលលាតសន្ធឹងដល់អាស៊ី អាហ្វ្រិក និងអឺរ៉ុប។[ ១៦] [ ១៧] [ ១៨] [ ១៩] [ ២០]
ប្រទសអារ៉ាប៊ីសាអ៊ូឌីតសព្វថ្ងៃគឺបានគ្របដណ្តប់លើតំបន់ប្រវត្តិសាស្រ្តចំនួនបួនផ្សេងៗគ្នាគឺ ហេជហ្សា ណាដ និងផ្នែកខ្លះនៃទឹកដីអារ៉ាប់ខាងកើត (អាល់អាសា) និងទឹកដីអារ៉ាប់ខាងត្បូង (អាស៊ួរ)។[ ២១] រាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីតត្រូវបានស្ថាបនាឡើងនៅក្នុងឆ្នាំ១៩៣២ ដោយស្តេចអាប់ឌូឡាស៊ីស (ត្រូវបស្ចិមលោកស្គាល់ព្រះអង្គថា អ៊ីបនូ សាអ៊ូត)។ ព្រះអង្គបានបង្រួបបង្រួមតំបន់ទាំងបួនចូលទៅជារដ្ឋតែមួយតាមរយៈការធ្វើសញ្ជ័យជាបន្តបន្ទាប់ដែលបានចាប់ផ្តើមដំបូងនៅឆ្នាំ១៩០២ ហើយបានកាន់កាប់ទីក្រុងរីយ៉ាដដែលជារាជដំណាក់ដូនតារបស់រាជវង្សទ្រង់គឺរាជវង្សសាអ៊ូត ។ ចាប់ពីពេលនោះមក អារ៉ាប៊ីសាអ៊ូឌីតបានប្រកាន់របបរាជាធិបតេយ្យផ្តាច់ការ តំណពូជដោយផ្អែកតាមច្បាប់ឥស្លាម។[ ២២] [ ២៣] [ ២៤] [ ២៥] អារ៉ាប៊ីសាអ៊ូឌីតពេលខ្លះត្រូវបានគេហៅថា"ទឹកដីនៃវិហារវិសុទ្ធពីរ" ពោលគឺវាហារអាល់ម៉ាសជីដអាល់ហារ៉ាម (នៅមេក្កា) និងអាល់ម៉ាសជីដអានណាបាវី (នៅមេឌីណា) ជាទីកន្លែងសក្ការៈពីរដែលពិសិដ្ឋបំផុតនៅក្នុងសាសនាឥស្លាម។ ភាសាផ្លូវការរបស់រដ្ឋគឺភាសាអារ៉ាប់ ។
ប្រេងកាតត្រូវបានគេរកឃើញដំបូងនៅថ្ងៃទី៣ ខែមីនា ឆ្នាំ១៩៣៨ ហើយបន្តដោយការរកឃើញបន្ថែមទៀតនៅឯខេត្តភាគខាងកើត ។[ ២៦] ចាប់តាំងពីពេលនោះមក អារ៉ាប៊ីសាអ៊ូឌីតបានក្លាយជាអ្នកផលិតប្រេងកាតធំបំផុតទីពីរនៅលើលោក (នៅពីក្រោយតែអាមេរិកប៉ុណ្ណោះ) និងជាប្រទេសនាំចេញប្រេងកាតធំបំផុតលើលោកដោយគ្រប់គ្រងទីបម្រុងប្រេងធំជាងគេទីពីរនិងទីបម្រុងឧស្ម័នធំជាងគេទីប្រាំមួយ។[ ២៧] ប្រទេសនេះត្រូវបានគេដាក់ក្នុងចំណាត់ថ្នាក់ប្រទេសសេដ្ឋកិច្ចមានប្រាក់ចំណូលខ្ពស់របស់ធនាគារពិភពលោក[ ២៨] ជាមួយនឹងសន្ទស្សន៍អភិវឌ្ឍន៍មនុស្សខ្ពស់បំផុតផងដែរ និងជាប្រទេសអារ៉ាប់តែមួយគត់ដែលជាសមាជិកនៃហ្សេ២០ ។[ ២៩]
តែក្រៅពីនេះ អារ៉ាប៊ីសាអ៊ូឌីតត្រូវបានគេរិះគន់ទៅតាមហេតុផលផ្សេងៗនិងរួមទាំងតួនាទីរបស់ខ្លួននៅក្នុងសង្គ្រាមស៊ីវិលយេម៉ែន ការចោទប្រកាន់ថាជាអ្នកឧបត្ថមភេរវកម្មឥស្លាម និងកំណត់ត្រាសិទ្ធិមនុស្សដ៏ទាបបំផុតនៅក្នុងប្រទេសមានដូចជា ករណីកាត់ទោសប្រហារជីវិតដោយហួសហេតុនិងជាញឹកញាប់ កង្វះវិធានការដើម្បីប្រឆាំងនឹងការជួញដូរមនុស្ស ការរើសអើងលើជនជាតិភាគតិច អ្នកកាន់សាសនាដទៃៗ និងអ្នកដែលមិនកាន់សាសនា ហើយនិងការអនុវត្តច្បាប់សារីយ៉ាដ៏តឹងរឹង។[ ៣០] [ ៣១] [ ៣២] [ ៣៣] [ ៣៤] ប៉ុន្តែក្នុងរយៈពេលថ្មីៗនេះ អារ៉ាប៊ីសាអ៊ូឌីតបានណែនាំនូវកំណែទម្រង់ថ្មីៗក្រោមបញ្ជារបស់ស្តេចសាល់ម៉ានមានដូចជា៖ ការលើកតម្កើនសិទ្ធិនារី[ ៣៥] លុបបំបាត់ទម្លាប់ផ្សំផ្គុំមនុស្សពីអាយុវ័យក្មេង[ ៣៦] [ ៣៧] លុបចោលផ្នែកប្រឆាំងសាសន៍និងជាតិសាសន៍យូដា សាសនាផ្សេងៗទៀតនៅក្នុងវិស័យអប់រំ[ ៣៨] [ ៣៩] កំណែប្រែប្រព័ន្ធនីតិសាស្ត្រ[ ៤០] កាត់បន្ថយការអនុវត្តទោសប្រហារជីវិត[ ៤១] និងចេញច្បប់ការពារបុគ្គលនិងសិទ្ធិរបស់កម្មករចំណាកស្រុក។ល។[ ៤២] ទោះជាយ៉ាងណា អង្គការសិទ្ធិមនុស្សជាច្រើនបានចង្អុលបង្ហាញថាអារ៉ាប៊ីសាអ៊ូឌីតត្រូវបន្តណែនាំកំណែទម្រង់ថ្មីៗបន្ថែមដើម្បីឆ្ពោះទៅរកវឌ្ឍនភាពកំណត់ត្រាសិទ្ធិមនុស្សខ្ពស់។[ ៤៣]
ប្រទេសនេះបានចំណាយថវិកា ៨% នៃផលិតផលក្នុងស្រុកសរុប (ផសស) របស់ខ្លួនលើវិស័យយោធា[ ៤៤] ដែលធ្វើឱ្យវាក្លាយជាប្រទេសចំណាយលើយោធាធំបំផុតទីបី (នៅពីក្រោយអាមេរិកនិងចិន)[ ៤៥] និងជាអ្នកនាំចូលគ្រឿងសព្វាវុធធំបំផុតពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩។[ ៤៦] [ ៤៧] យោងតាម BICC អារ៉ាប៊ីសាអ៊ូឌីតគឺជាប្រទេសដែលមានកម្លាំងយោធាខ្លាំងបំផុតទី ២៨ នៅលើពិភពលោកហើយមានឧបករណ៍យោធាល្អបំផុតនៅក្នុងតំបន់បន្ទាប់ពីប្រទេសអ៊ីស្រាអែល។[ ៤៨] ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ គេបានអំពាវនាវជាបន្តបន្ទាប់ឱ្យបញ្ឈប់ការលក់គ្រឿងអាវុធទៅឱ្យអារ៉ាប៊ីសាអ៊ូឌីតដែលភាគច្រើនបណ្តាលមកពីឧក្រិដ្ឋកម្មសង្គ្រាមនៅយេម៉ែន។[ ៤៩]
អារ៉ាប៊ីសាអ៊ូឌីតត្រូវបានគេចាត់ទុកជាមហាអំណាចក្នុងតំបន់ផងនិងមហាអំណាចកណ្តាលផង។[ ៥០] [ ៥១] សេដ្ឋកិច្ចអារ៉ាប៊ីសាអ៊ូឌីត មានភាពជឿនលឿនជាងគេនៅតំបន់មជ្ឈិមបូព៌ានិងជាប់ចំណាត់ថ្នាក់ទី ១៩ នៅលើពិភពលោក។[ ១០] អារ៉ាប៊ីសាអ៊ូឌីតក៏មានកំណត់ត្រាប្រជាជនក្មេងជាងគេនៅលើពិភពលោកដែរដោយប្រមាណ ៥០ ភាគរយនៃប្រជាជនសរុបចំនួន ៣៤,២ លាននាក់របស់ខ្លួនមានអាយុក្រោម ២៥ ឆ្នាំ។[ ៥២] ក្រៅពីជាសមាជិកនៃក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រ អារ៉ាប៊ីសាអ៊ូឌីតក៏ជាសមាជិកសកម្មនិងស្ថាបនិកនៃអង្គការសហប្រជាជាតិ អង្គការកិច្ចសហប្រតិបត្តិការឥស្លាម សម្ព័ន្ធអារ៉ាប់ និងអង្គការប្រទេសនាំចេញប្រេងកាត (OPEC)។
កំណត់សម្គាល់
↑ មានសភាប្រឹក្សា ឬក្រុមប្រឹក្សាស៊ូរ៉ាដែលគ្មានអំណាចនីតិបញ្ញត្តិ។[ ៧] ព្រោះថាតួនាទីរបស់វាគ្រាន់តែជាកន្លែងពិគ្រោះយោបល់ប៉ុណ្ណោះ ជាហេតុដែលគេមិនបានចាត់ទុកវាជាសភានីតិបញ្ញត្តិ។[ ៨]
ឯកសារយោង
↑ "About Saudi Arabia: Facts and figures" . The Royal Embassy of Saudi Arabia, Washington D.C. Archived from the original on 17 មេសា 2012. Retrieved 6 June 2011 .
↑ Saudi Arabia . The World Factbook . ទីភ្ញាក់ងារស៊ើបការណ៍កណ្តាល .
↑ "ច្បាប់មូលដ្ឋាននៃអភិបាលកិច្ច" . ក្រសួងអប់រំ . ក្រសួងអប់រំ – រាជាណាចក្រអារ៉ាប៊ីសាអូឌីត. Archived from the original on 2022-12-05. Retrieved 28 សីហា 2021 .
↑ "The World Factbook" . 2 កក្កដា 2014. Archived from the original on 2014-07-02. Retrieved 2021-08-28 . ;
↑ "Saudi Arabia - The World Factbook" . CIA . CIA. Retrieved 28 សីហា 2021 .
↑ "Religious Composition by Country" (PDF) .
↑ Hefner, Robert W. (2009). Remaking Muslim Politics: Pluralism, Contestation, Democratization . Princeton University Press. p. 202. ល.ស.ប.អ. 978-1-4008-2639-1 . https://books.google.com/books?id=MmmVMCBej8oC&q=Saudi%2520%2522consultative%2520assembly%2522%2520no%2520legislative%2520power&pg=PA202 .
↑ "Analysts: Saudi Arabia Nervous About Domestic Discontent" . www.voanews.com . VoA News - English. Retrieved 2021-06-06 .
↑ "The total population – General Authority for Statistics" . stats.gov.sa . Archived from the original on 3 មេសា 2019. Retrieved 28 សីហា 2021 . ;
↑ ១០,០ ១០,១ ១០,២ ១០,៣ ១០,៤ "(ភាសាអង់គ្លេស) Saudi Arabia" . មូលនិធិរូបិយវត្ថុអន្តរជាតិ.
↑ "The World Factbook" . CIA.gov . ទីភ្ញាក់ងារកណ្ដាលស៊ើបការណ៍សម្ងាត់ . Retrieved 28 សីហា 2021 .
↑ របាយការណ៍ស្តីពីការអភិវឌ្ឍន៍មនុស្សឆ្នាំ ២០២០ ព្រំដែនបន្ទាប់ថ្មី៖ ការអភិវឌ្ឍន៍មនុស្សនិងអាន់ត្រូផូសែន . កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ. 15 ធ្នូ 2020. pp. 343–346. ល.ស.ប.អ. 978-92-1-126442-5 . http://hdr.undp.org/sites/default/files/hdr2020.pdf ។ បានយកមក 28 សីហា 2021 .
↑ 88,000-Year-Old Finger Bone Pushes Back Human Migration Dates , www.nationalgeographic.com
↑ "The Global Religious Landscape" . Pew Forum. 18 ធ្នូ 2012.
↑ Lindsay, James E. (2005). Daily Life in the Medieval Islamic World . Greenwood Press. p. 33 . ល.ស.ប.អ. 978-0-313-32270-9 . https://archive.org/details/dailylifeinmedie00lind/page/33 .
↑ "Islam, The Arab Empire Of The Umayyads" . history-world.org . Archived from the original on 15 ធ្នូ 2014. Retrieved 29 សីហា 2021 . ;
↑ "The Arab Empire | Mohammed | Umayyad Empire History" . www.historybits.com .
↑ "Top 10 Greatest Empires In History" . Listverse . 22 មិថុនា 2010.
↑ Pillalamarri, Akhilesh (22 កុម្ភៈ 2015). "The 5 Most Powerful Empires in History" . The National Interest .
↑ "10 Greatest Empires in the History of World" . Top Ten Lists . 24 មីនា 2010. Archived from the original on 2 កុម្ភៈ 2017. Retrieved 29 សីហា 2021 . ;
↑ Madawi Al-Rasheed (2013). A Most Masculine State: Gender, Politics and Religion in Saudi Arabia . p. 65. ល.ស.ប.អ. 978-0-521-76104-8 . https://books.google.com/books?id=JmafWmVNJAAC&pg=PA65 .
↑ Tripp, Culture Shock , 2003 : p. 14
↑ Malbouisson , p. 23
↑ "The Authoritarian Resurgence: Saudi Arabia's Anxious Autocrats" . Carnegie Endowment . Retrieved 29 សីហា 2021 .
↑ Democracy index 2012 Democracy at a standstill . The Economist Intelligence Unit. 2012. http://pages.eiu.com/rs/eiu2/images/Democracy-Index-2012.pdf . Archived 2017-03-20 at the វេយប៊ែខ ម៉ាស៊ីន .
↑ *Caryl, Sue (20 កុម្ភៈ 2014). "1938: Oil Discovered in Saudi Arabia" . National Geographic . National Geographic Society. Archived from the original on 12 ធ្នូ 2016. Retrieved 29 សីហា 2021 .
Learsy, Raymond (2011). Oil and Finance: The Epic Corruption . p. 89.
↑ "International – U.S. Energy Information Administration (EIA)" . eia.gov .
↑ Human Development Report 2014 . United Nations. 2013. p. 159. http://hdr.undp.org/sites/default/files/hdr14-report-en-1.pdf .
↑ *Wynbrandt, James (2004). A Brief History of Saudi Arabia . Infobase Publishing. p. 242. ល.ស.ប.អ. 978-1-4381-0830-8 . https://books.google.com/books?id=99M0zoSqsF0C&pg=PA242 .
↑ "The death penalty in Saudi Arabia: Facts and Figure" . Amnesty International . Retrieved 29 សីហា 2021 .
↑ "Saudi Arabia: Official Hate Speech Targets Minorities" . អង្គការឃ្លាំមើលសិទ្ធិមនុស្ស . 26 កញ្ញា 2017. Retrieved 29 សីហា 2021 .
↑ "Saudi Arabia is worst country to be an atheist, report says" . National Secular Society . 29 តុលា 2018. Retrieved 29 សីហា 2021 .
↑ Byman, Daniel L. (1 កុម្ភៈ 2005). "Confronting Passive Sponsors of Terrorism" . Brookings . Retrieved 29 សីហា 2021 .
↑ Bjørgo, Tore (2004). Root Causes of Terrorism: Myths, Reality and Ways Forward . Routledge. p. 193. ល.ស.ប.អ. 978-1-134-26562-6 . https://books.google.com/books?id=fsN_AgAAQBAJ&pg=PA193 .
↑ "World Bank ranks Saudi Arabia as top reformer on women's rights at work" . The National News . 15 មករា 2020. Retrieved 29 សីហា 2021 .
↑ "(ភាសាអង់គ្លេស) Saudi Arabia bans under 18 marriage" . 2019-12-24. Retrieved 2021-08-29 .
↑ "(ភាសាអង់គ្លេស) Saudi Arabia moves to ban child marriage with a new ruling" . The National . 2019-12-23. Retrieved 2021-08-29 .
↑ "Saudi Arabia textbooks revised to be more tolerant - study" . The Jerusalem Post | JPost.com . Retrieved 2021-08-29 .
↑ "Saudi Arabia has been scrubbing its textbooks of anti-Semitic and misogynistic passages" . The Washington Post . ល.ត.ម.អ. 0190-8286 . https://www.washingtonpost.com/world/middle_east/saudi-arabia-textbooks-education-curriculum/2021/01/30/28ebe632-5a54-11eb-a849-6f9423a75ffd_story.html .
↑ Rashad, Marwa (2021-02-08). "(ភាសាអង់គ្លេស) Saudi Arabia announces new judicial reforms in a move towards codified law" . Reuters . https://www.reuters.com/article/us-saudi-judiciary-idUSKBN2A82E6 .
↑ "(អង់គ្លេស) Saudi Arabia says it executed 27 people in 2020, the lowest number in years, rights groups say" . ដឹវ៉ាស៊ីនតោនប៉ុស្តិ៍ . ល.ត.ម.អ. 0190-8286 . https://www.washingtonpost.com/world/middle_east/saudi-arabia-death-penalty-executions/2021/01/18/1a98d694-5982-11eb-a849-6f9423a75ffd_story.html .
↑ "Saudi Arabia's labor reforms to 'kafala' sponsorship system come into effect" . The Frontier Post . Archived from the original on 2021-08-16. Retrieved 29 សីហា 2021 .
↑ "Saudi Arabia: Events of 2020" . អង្គការឃ្លាំមើលសិទ្ធិមនុស្ស . 14 មីនា 2021. Retrieved 29 សីហា 2021 .
↑ "Country Comparison :: Military expenditures — The World Factbook – Central Intelligence Agency" . www.cia.gov . Archived from the original on 2020-11-12. Retrieved 29 សីហា 2021 .
↑ Global defence spending: the United States widens the gap (IISS ) – 14 កុម្ភៈ 2020
↑ "USA and France dramatically increase major arms exports; Saudi Arabia is largest arms importer, says SIPRI | SIPRI" . www.sipri.org . Retrieved 29 សីហា 2021 .
↑ (ឧសភា 2019)"MILITARY SPENDING AND ARMS IMPORTS BY IRAN, SAUDI ARABIA, QATAR AND THE UAE ". SIPRI Fact Sheet : 1.
↑ (2019)"GLOBAL MILITARISATION INDEX 2019 ". BICC : 8 and 14. Retrieved on 2021-08-29.
↑ "The UK Is Greenlighting Arms Sales to Saudi Arabia Again. That's a Travesty" . អង្គការឃ្លាំមើលសិទ្ធិមនុស្ស . 15 កក្កដា 2020. Retrieved 29 សីហា 2021 .
↑ Buzan, Barry (2004). The United States and the Great Powers . Cambridge: Polity Press. p. 71. ល.ស.ប.អ. 978-0-7456-3375-6 .
↑ "The erosion of Saudi Arabia's image among its neighbours" . Middleeastmonitor.com. 7 វិច្ឆិកា 2013. Archived from the original on 9 វិច្ឆិកា 2013. Retrieved 2021-08-29 . ;
↑ "Why Saudi Arabia" . Invest Saudi . Archived from the original on 2020-02-13. Retrieved 29 សីហា 2021 .