អាស៊ីខាងលិច

អាស៊ីខាងលិច
ផ្ទៃក្រឡា៥,៩៩៤,៩៣៥ គម
ចំនួនប្រជាជន៣១៣,៤៥០,០០០ (២០១៨) (ទី៩)[][]
សន្ទភាពប្រជាជន៥០.១/គម
ប្រទេស
Dependenciesសហរាជាណាចក្រ អាក្រូទីរី និងដេកេលី
ភាសា
ល្វែងម៉ោង
អន្តរជាល ដ.ក.ច..ae, .am, .az, .bh, .cy, .eg, .ge, .il, .iq, .ir, .jo, .kw, .lb, .om, .ps, .qa, .sa, .sy, .tr, .ye
ទីក្រុងសំខាន់ៗ

អាស៊ីខាងលិច ឬអាចហៅបានថា អាស៊ីបស្ចិម គឺជាតំបន់ភាគខាងលិចបំផុតនៃទ្វីបអាស៊ី។ យោងតាមនិយមន័យពីស្ថាប័នសិក្សានានា អង្គការសហប្រជាជាតិ និងស្ថាប័នដទៃទៀត គេបានកំណត់អនុតំបន់អាស៊ីខាងលិចដោយក្ដោបតំបន់តូចៗដូចជា អាណាតូលី ឧបទ្វីបអារ៉ាប់ អ៊ីរ៉ង់ មេសូប៉ូតាមី វាលខ្ពស់អាមេនី ឡេវ៉ាន កោះស៊ីប ឧបទ្វីបស៊ីណៃ និងកូកាសខាងត្បូង។ តំបន់មួយនេះត្រូវបានកាត់ផ្ដាច់ពីទ្វីបអាហ្វ្រិកតាមដីសន្ទះស៊ុយអេ និងពីទ្វីបអឺរ៉ុបតាមរយៈផ្លូវទឹកនៃច្រកសមុទ្រតួកគី និងដីជម្រាលនៃតំបន់មហាកូកាស។ អាស៊ីខាងលិចមានព្រំប្រទល់ជាប់នឹងតំបន់អាស៊ីកណ្ដាលនៅភាគឦសាន្ត និងអាស៊ីខាងត្បូងនៅភាគខាងកើត។ តំបន់នេះផងដែរត្រូវបានព័ទ្ធជុំវិញដោយផ្ទៃសមុទ្រចំនួន ១២​ ដូចជា៖ សមុទ្រកាសព្យែន សមុទ្រខ្មៅ ឈូងសមុទ្រពែរ្ស សមុទ្រមេឌីទែរ៉ាណេ សមុទ្រម៉ាម៉ារ៉ា ឈូងសមុទ្រស៊ុយអេ សមុទ្រអ៊ីជាន ឈូងសមុទ្រអាកាបា ឈូងសមុទ្រអាឌែន សមុទ្រអារ៉ាប់ និងឈូងសមុទ្រអូម៉ង់។ អាស៊ីខាងលិចគឺគ្របដណ្ដប់ទៅលើតំបន់ផ្ទៃដីស្រដៀងគ្នានឹងតំបន់មជ្ឈិមបូព៌ាដែរ គ្រាន់តែមជ្ឈិមបូព៌ាគឺជាពាក្យបង្កប់ន័យនយោបាយដែលតែងតែសម្គាល់ដោយភូមិវិទូលោកខាងលិចអាស្រ័យទៅលើបរិបទនយោបាយ និងប្រវត្តិសាស្ត្រ ខណៈដែលអាស៊ីខាងលិចវិញគឺជាពាក្យភូមិសាស្ត្រដែលមានភាពត្រឹមត្រូវនិងភាពស៊ីសង្វាក់គ្នាជាង។

តំបន់អាស៊ីខាងលិចគ្របដណ្ដប់លើផ្ទៃដីសរុប ៥,៩៩៤,៩៣៥ គម និងមានប្រជាជនរស់នៅចំនួន ៣១៣ លាននាក់។[][] ក្នុងចំណោមប្រទេសដែលជាសមាជិកអង្គការសហប្រជាជនទាំង ២០ នៅក្នុងតំបន់ (ឬមានមួយផ្នែកនៃទឹកដីរបស់ពួកគេក្នុងតំបន់) មាន ១៣ ប្រទេសដែលត្រូវជាផ្នែកនៃពិភពអារ៉ាប់។ បណ្ដាប្រទេសដែលមានចំនួនប្រជាជនរស់ច្រើនជាងគេនៅក្នុងតំបន់នេះរួមមាន៖ អ៊ីរ៉ង់ តួកគី អ៊ីរ៉ាក់ អារ៉ាប៊ីសាអ៊ូឌីត និងយេម៉ែន។ល។

នៅក្នុងគ្រោងការណ៍ភូមិសាស្ត្រពិភពលោកសម្រាប់កំណត់ត្រាចែកចាយរុក្ខជាតិ (WGSRPD) គេមិនបានរាប់បញ្ចូលឧបទ្វីបអារ៉ាប់ជាផ្នែកមួយនៃតំបន់អាស៊ីខាងលិចឡើយ តែក្រុមនេះបានរាប់បញ្ចូលប្រទេសអាហ្វហ្កានីស្ថាន[] ចំពោះអង្គការស្បៀងអាហារ និងកសិកម្ម (FAO) វិញបានរាប់បញ្ចូលប្រទេសអាហ្វហ្កានីស្ថានចូលដូចគ្នា តែបានចាត់ទុកប្រទេសអេហ្ស៊ីបនៅខាងក្រៅតំបន់អាស៊ីខាងលិច។[] រីឯកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិវិញបានដកប្រទេសស៊ីប អ៊ីស្រាអែល តួកគី និងអ៊ីរ៉ង់ចេញពីតំបន់មួយនេះ។[]

និយមន័យ

ពាក្យថា អាស៊ី​ខាង​លិចអាស៊ីបស្ចិម ​ត្រូវ​បាន​គេ​និយមប្រើ​ជាការណ៍ និង​មិន​មាន​និយមន័យកំណត់ "ត្រឹមត្រូវ" ឬ​ទទួល​យក​ជា​ទូទៅណាមួយឡើយ។ និយមន័យធម្មតារបស់វាគឺច្រើនជាន់គ្នាមិនថាដោយប្រយោល ឬដោយផ្ទាល់ជាមួយនិយមន័យនៃពាក្យសម្គាល់តំបន់ដូចជា មជ្ឈិមបូព៌ា មេឌីទែរ៉ាណេខាងកើត និងដើមបូព៌ា (ដែលពីបុរាណមកគឺសុទ្ធតែមាននិយមន័យស្រដៀងៗនឹងគ្នា លើកលែងតែពេលបច្ចុប្បន្នដោយគេចង់បំបែកវាឱ្យច្បាស់ដាច់ដោយឡែកពីគ្នា)។[] Style Manual របស់ National Geographic ក៏ដូចជាសៀវភៅសេដ្ឋកិច្ចពិភពលោក៖ ស្ថិតិប្រវត្តិសាស្ត្រ (២០១៣) បោះពុម្ភផ្សព្វផ្សាយដោយអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានរាប់បញ្ចូលប្រទេសដូចជា កាតា គុយវ៉ែត តួកគី ប៉ាឡេស្ទីន(សម្គាល់ដោយវ៉េសប៊ែង និងក្រោយមកហ្កាហ្សា) បារ៉ែន យេម៉ែន លីបង់ ស៊ីរី ហ្សកដានី អ៊ីរ៉ង់ អ៊ីរ៉ាក់ អ៊ីស្រាអែល អារ៉ាប៊ីសាអ៊ូឌីត អូម៉ង់ និងអេមីរ៉ាតអារ៉ាប់រួមទៅក្នុងតំបន់អាស៊ីខាងលិច។[][] ផ្ទុយមកវិញ អង្គការអភិវឌ្ឍន៍ឧស្សាហកម្មនៃអង្គការសហប្រជាជាតិ (UNIDO) នៅក្នុងសៀវភៅប្រចាំឆ្នាំនៃឆ្នាំ២០១៥ របស់ខ្លួនបានរាប់បញ្ចូលប្រទេសអាមេនី និងអាស៊ែបៃសង់ និងដកអ៊ីស្រាអែល និងតួកគីចេញ (ជាផ្នែកនៃទ្វីបអឺរ៉ុប)។[]

ខុសពី UNIDO ក្រុមស្ថិតិអង្គការសហប្រជាជាតិ (UNSD) បានកាត់ប្រទេសអ៊ីរ៉ង់ចេញពីតំបន់ ហើយបានរាប់បញ្ចូលប្រទេសចចជី តួកគី និងស៊ីបចូលវិញ។[១០] ចំពោះក្រុមអឺរ៉ុបខាងលិចដែលត្រួវជាក្រុមមួយនៃក្រុមភូមិសាស្ត្រនយោបាយអង្គការសហប្រជាជាតិ បានរាប់បញ្ចូលប្រទេសអាមេនី និងចចជីជាផ្នែកនៃតំបន់អឺរ៉ុបខាងកើត ខណៈស៊ីប និងតំបន់ធ្រែសខាងកើតនៃប្រទេសតួកគីគឺស្ថិតនៅក្នុងតំបន់អឺរ៉ុបខាងត្បូង។ ប្រទេសទាំងបីនេះផងដែរត្រូវបានចុះបញ្ជីក្នុងចំណាត់ថ្នាក់អឺរ៉ុបនៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (យូណេស្កូ)។

សមាជិកជាតិនៃស្ថាប័នគ្រប់គ្រងកីឡាអាស៊ីខាងលិចត្រូវបានកំណត់ចំពោះប្រទេសដូចជា កាតា គុយវ៉ែត ប៉ាឡេស្ទីន បារ៉ែន យេម៉ែន លីបង់ ស៊ីរី ហ្សកដានី អ៊ីរ៉ង់ អ៊ីរ៉ាក់ អារ៉ាប៊ីសាអ៊ូឌីត អូម៉ង់ និងអេមីរ៉ាតអារ៉ាប់រួម។[១១][១២][១៣] ព្រឹត្តិការណ៍ពហុកីឡារបស់ក្រុមប្រឹក្សាអូឡាំពិកអាស៊ីគឺកីឡាអាស៊ីខាងលិចត្រូវបានចូលរួមប្រកួតប្រជែងដោយអត្តពលិកតំណាងមកពីប្រទេសទាំង ១៣ នេះដូចគ្នា។ ក្នុងចំណោមអង្គការស្ថាប័នកីឡាក្នុងតំបន់ទាំងនោះរួមមាន សមាគមបាល់បោះអាស៊ីខាងលិច សហព័ន្ធកីឡាបុកប៊ីយ៉ា និងស្នូកឃ័រអាស៊ីខាងលិច សហព័ន្ធបាល់ទាត់អាស៊ីខាងលិច និងសហព័ន្ធកីឡាវាយកូនបាល់អាស៊ីខាងលិច

ផែនទី

ប្រទេស

ប្រទេសរួមនឹងទង់ជាតិ ក្រឡាផ្ទៃ
(គម)
ចំនួនប្រជាជន[១៤][១៥]
(២០១៨)
ដង់ស៊ីតេ
(ក្នុងមួយ គម)
រដ្ឋ / រាជធានី ផសស ជាមធ្យម[១៦]
(២០១២)
ក្នុងម្នាក់ៗ[១៧]
(២០១២)
រូបិយវត្ថុ រដ្ឋាភិបាល ភាសាផ្លូវការ
កូកាសខាងត្បូង
 ចចជី ៦៩,៧០០ ៣,៧៥៧,៩៨០ ៦៨.១ ប៊ីលីស៊ី ១៥.៨៤៧ ពាន់លានដុល្លារ ៣,៥២៣ ដុល្លារ ឡារីចចជី សាធារណរដ្ឋអាស្រ័យប្រព័ន្ធពាក់កណ្ដាលប្រធានាធិបតី ចចជី
 អាប់កាស៊ី (មិនទទួលស្គាល់) ៨,៦៦០ ២៤២,៨៦២ ២៨ សុខូមី ៥០០ លានដុល្លារ គ្មានទិន្នន័យ ឡារីចចជី សាធារណរដ្ឋអាស្រ័យប្រព័ន្ធពាក់កណ្ដាលប្រធានាធិបតី អាប់កាស
រុស្ស៊ី
 អាមេនី ២៩,៨០០ ២,៧៩០,៩៧៤ ១០៨.៤ យេរេវ៉ា ៩.៩៥០ ពាន់លានដុល្លារ ៣,០៣៣ ដុល្លារ ដ្រាំអាមេនី សាធារណរដ្ឋអាស្រ័យប្រព័ន្ធពាក់កណ្ដាលប្រធានាធិបតី អាមេនី
 អាស៊ែបៃសង់ ៨៦,៦០០ ១០,៣១២,៩៩២ ១០៥.៨ បាគូ ៦៨.៧០០ ពាន់លានដុល្លារ ៧,៤៣៩ ដុល្លារ ម៉ាណាតអាស៊ែបៃសង់ សាធារណរដ្ឋអាស្រ័យប្រធានាធិបតី អាស៊ែបៃសង់
 អូសេទីខាងត្បូង (មិនទទួលស្គាល់) ៣,៩០០ ៥៣,៥៣២ ១៣ ស្គីនវ៉ាលី ៥០០ លានដុល្លារ គ្មានទិន្នន័យ ឡារីចចជី សាធារណរដ្ឋអាស្រ័យប្រធានាធិបតី អូសេទី
រុស្ស៊ី
សមុទ្រមេឌីទែរ៉ាណេ
 ស៊ីប ៩,២៥០ ១,២៤៤,១៨៨ ១១៧ នីកូស៊ី ២២.៩៩៥ ពាន់លានដុល្លារ ២៦,៣៧៧ ដុល្លារ អឺរ៉ូ សាធារណរដ្ឋអាស្រ័យប្រធានាធិបតី ក្រិក
តួកគី
 ស៊ីបខាងជើង (មិនទទួលស្គាល់) ៣,៣៥៥ ៣១៣,៦២៦ ៩៣ នីកូស៊ីខាងជើង ៤.០៣២ ពាន់លានដុល្លារ ១៥,១០៩ ដុល្លារ លីរ៉ាតួកគី សាធារណរដ្ឋអាស្រ័យពាក់កណ្ដាលប្រធានាធិបតី តួកគី
សហរាជាណាចក្រ អាក្រូទីរី និងដេកេលី ២៥៤ ១៥,៧០០ គ្មានទិន្នន័យ អេពីស្កូពី គ្មានទិន្នន័យ គ្មានទិន្នន័យ អឺរ៉ូ ទឹកដីអនិស្សរភាពក្រោមរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ អង់គ្លេស
ឧបទ្វីបស៊ីណៃ
 អេហ្ស៊ីប[ស ១] ៦០,០០០ ១០៩,២៦២,១៧៨ ៨២ គែរ ២៦២.២៦ ពាន់លានដុល្លារ ៣,១៧៩ ដុល្លារ ផោនអេហ្ស៊ីប សាធារណរដ្ឋអាស្រ័យប្រធានាធិបតី អារ៉ាប់
អឌ្ឍចន្ទពហុពល
 រដ្ឋប៉ាឡេស្ទីន[ស ២] ៦,២២០ ៥,១៣៣,៣៩២ ៦៦៧ រ៉ាំអាឡា ៦.៦ ពាន់លានដុល្លារ ១,៦០០ ដុល្លារ ផោនអេហ្ស៊ីប ឌីណាហ្សកដានី ស៊ីគែលថ្មីអ៊ីស្រាអែល សាធារណរដ្ឋអាស្រ័យប្រព័ន្ធពាក់កណ្ដាលប្រធានាធិបតី អារ៉ាប់
 លីបង់ ១០,៤៥២ ៥,៥៩២,៦៣១ ៤០៤ បៃរូត ៤២.៥១៩ ពាន់លានដុល្លារ ១០,៤២៥ ដុល្លារ ផោនលីបង់ សាធារណរដ្ឋអាស្រ័យសភា អារ៉ាប់
 ស៊ីរី ១៨៥,១៨០ ២១,៣២៤,៣៦៧ ១១៨.៣ ដាម៉ាស់ គ្មានទិន្នន័យ គ្មានទិន្នន័យ ផោនស៊ីរី រដ្ឋាភិបាលអន្តរកាល អារ៉ាប់
 ហ្សកដានី ៩២,៣០០ ១១,១៤៨,២៧៨ ៦៨.៤ អាម៉ាន់ ៣០.៩៨ ពាន់លានដុល្លារ ៤,៨៤៣ ដុល្លារ ឌីណាហ្សកដានី រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ អារ៉ាប់
 អ៊ីរ៉ាក់ ៤៣៨,៣១៧ ៤៣,៥៣៣,៥៩២ ៧៣.៥ បាកដាដ ២១៦.០៤៤ ពាន់លានដុល្លារ ៦,៤១០ ដុល្លារ ឌីណាអ៊ីរ៉ាក់ សាធារណរដ្ឋអាស្រ័យសភា អារ៉ាប់
ឃឺដ
 អ៊ីស្រាអែល ២០,៧៧០ ៨,៩០០,០៥៩ ៣៦៥.៣ យេរូសាឡឹម ៣៥៣.៦៥​ ពាន់លានដុល្លារ ៣៩,១០៦ ដុល្លារ ស៊ីគែលថ្មីអ៊ីស្រាអែល សាធារណរដ្ឋអាស្រ័យសភា ហេប្រឺ
ខ្ពង់រាបអ៊ីរ៉ង់​៖
 អ៊ីរ៉ង់ ១,៦៤៨,១៩៥ ៨៧,៩២៣,៤៣២ ៤៥ តេហេរ៉ង់ ៥៤៨.៥៩០ ពាន់លានដុល្លារ ៧,២០៧ ដុល្លារ រៀលអ៊ីរ៉ង់ សាធារណរដ្ឋឥស្លាម ពែរ្ស
អាណាតូលី
 តួកគី[ស ៣] ៧៨៣,៥៦២ ៨២,៣៤០,០៨៨ ៩៤.១ អង់ការ៉ា ៧៨៨.០៤២ ពាន់លានដុល្លារ ១០,៥២៣ ដុល្លារ លីរ៉ាតួកគី សាធារណរដ្ឋអាស្រ័យប្រធានាធិបតី តួកគី
ឧបទ្វីបអារ៉ាប់
 កាតា ១១,៤៣៧ ២,៦៨៨,២៣៥ ១២៣.២ ដូហា ១៩២.៤០២ ពាន់លានដុល្លារ ១០៤,៧៥៦ ដុល្លារ រៀលកាតា រាជាធិបតេយ្យផ្ដាច់ការ អារ៉ាប់
 គុយវ៉ែត ១៧,៨២០ ៤,២៥០,១១៤ ១៦៧.៥ ទីក្រុងគុយវ៉ែត ១៨៤.៥៤០ ពាន់លានដុល្លារ ៤៨,៧៦២ ដុល្លារ ឌីណាគុយវ៉ែត រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ អារ៉ាប់
 បារ៉ែន ៧៨០ ១,៤៦៣,២៦៥ ១,៦៤៦.១ ម៉ាណាម៉ា ៣០.៣៥៥ ពាន់លានដុល្លារ ២៦,៣៦៨ ដុល្លារ ឌីណាបារ៉ែន រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ អារ៉ាប់
 យេម៉ែន ៥២៧,៩៧០ ៣២,៩៨១,៦៤១ ៤៤.៧ សាណា (ក្រោមរដ្ឋាភិបាលហ៊ូទី)
អេដេន (អាសនៈរដ្ឋាភិបាល)
៣៥.០៥ ពាន់លានដុល្លារ ១,៣៥៤ ដុល្លារ រៀលយេម៉ែន សាធារណរដ្ឋអាស្រ័យប្រធានាធិបតីបណ្ដោះអាសន្ន អារ៉ាប់
 អារ៉ាប៊ីសាអ៊ូឌីត ២,១៤៩,៦៩០ ៣៥,៩៥០,៣៩៦ ១២ រីយ៉ាដ ៧៣៣.៩៥៦ ពាន់លានដុល្លារ ២៥,១៣៩ ដុល្លារ រីយ៉ាលសាអ៊ូឌីត រាជាធិបតេយ្យផ្ដាច់ការ អារ៉ាប់
 អូម៉ង់ ២១២,៤៦០ ៤,៥២០,៤៧១ ៩.២ មូស្កាត ៧៨.២៩០ ពាន់លានដុល្លារ ២៥,៣៥៦ ដុល្លារ រៀលអូម៉ង់ រាជាធិបតេយ្យផ្ដាច់ការ អារ៉ាប់
 អេមីរ៉ាតអារ៉ាប់រួម ៨២,៨៨០ ៩,៣៦៥,១៤៥ ៩៧ អាប៊ូដាប៊ី ៣៨៣.៧៩៩ ពាន់លានដុល្លារ ៤៣,៧៧៤ ដុល្លារ ឌៀរហាំ អអអ សហព័ន្ធរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ អារ៉ាប់

សម្គាល់៖
ទឹកក្រៅស្រុកអង់គ្លេស
រ៉ាំអាឡាគឺជាទីអាសនៈនៃរដ្ឋាភិបាល ខណៈដែលរដ្ឋធានីតាមសេចក្ដីប្រកាសរបស់រដ្ឋប៉ាឡេស្ទីនគឺមានទីតាំងនៅយេរូសាឡឹមឯណោះ ដែលកំពុងមានទំនាស់ជាមួយអ៊ីស្រាអែល។[ស ៤]
យេរូសាឡឹមគឺជារដ្ឋធានីតាមសេចក្ដីប្រកាសរបស់អ៊ីស្រាអែល និងជាទីតាំងនៃឃ្នេសេត តុលាការកំពូលអ៊ីស្រាអែល។ល។ ដោយសារស្ថានភាពនៃក្រុងនេះកំពុងជាប់ជម្លោះទំនាស់ ដូច្នេះស្ថានទូតបរទេសភាគច្រើនគឺមានទីតាំងស្ថិតនៅក្រុងតែលអាវីវវិញ។[ស ៤]

ប្រវត្តិសាស្ត្រ

ពាក្យ "អាស៊ីខាងលិច" ត្រូវបានប្រើប្រាស់ជាពាក្យសម្គាល់ទីតាំងភូមិសាស្ត្រចាប់ផ្ដើមនៅដើមសតវត្សរ៍ទី១៩ មុនពេលពាក្យ "ដើមបូព៌ា" បានក្លាយជាពាក្យសម្គាល់ពីភូមិសាស្ត្រនយោបាយនៃតំបន់អាស៊ីខាងលិច។[១៨] នៅក្នុងបរិបទនៃប្រវត្តិសាស្រ្តសម័យបុរាណ "អាស៊ីខាងលិច" ច្រើនមានន័យថាផ្នែកនៃទ្វីបអាស៊ីដែលប្រវត្តិវិទូបុរាណដូចជាក្រិក និងរ៉ូមស្គាល់ ខណៈ "អាស៊ីក្នុង" ដូចជា ស៊ីតធី ត្រង់សូស៊ាន និងឥណ្ឌាច្រើននៅខាងក្រៅនិយមន័យអាស៊ីខាងលិចព្រោះគេមិនទាន់ ឬមិនសូវស្គាល់តំបន់ទាំងនេះ។[១៩][២០][២១] នៅសតវត្សរ៍ទី២០ ពាក្យ "អាស៊ីខាងលិច" ត្រូវបានគេប្រើប្រាស់ភាគច្រើននៅក្នុងវិស័យបុរាណវិទ្យា និងប្រវត្តិសាស្រ្តបុរាណ សម្រាប់សម្គាល់តំបន់ភូមិសាស្ត្រ "អឌ្ឍចន្ទពហុពលដោយមិនរាប់បញ្ចូលអេហ្ស៊ីបបុរាណ" ក្នុងគោលបំណងប្រៀបធៀបអរិយធម៌ដើមនៃប្រទេសអេហ្ស៊ីប និងអរិយធម៌ផ្សេងៗក្នុងតំបន់នោះ។[២២]

ការប្រើប្រាស់ពាក្យនេះនៅក្នុងបរិបទភូមិសាស្ត្រនយោបាយសហសម័យ ឬសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្នត្រូវបានលេចឡើងចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៦០ មកម៉្លេះ។[២៣]

ភូមិសាស្ត្រ

តំបន់នេះមានសមុទ្រធំៗព័ទ្ធជុំវិញចំនួនប្រាំបីរួមមាន៖ សមុទ្រក្រហម សមុទ្រកាសព្យែន សមុទ្រខ្មៅ ឈូងសមុទ្រពែរ្ស សមុទ្រមេឌីទែរ៉ាណេ សមុទ្រអ៊ីជាន ឈូងសមុទ្រអាឌែន និងសមុទ្រអារ៉ាប់

នៅភាគពាយព្យ និងខាងជើង តំបន់នេះត្រូវបានបំបែកចេញពីទ្វីបអឺរ៉ុបដោយច្រកសមុទ្រតួកគី និងដីជម្រាលនៃតំបន់មហាកូកាស។ ចំពោះភាគនិរតីវិញ វាត្រូវបានផ្ដាច់ចេញពីទ្វីបអាហ្រ្វិកដោយដីសន្ទះស៊ុយអេ ខណៈនៅភាគឦសាន និងខាងកើត វាមានព្រំប្រទល់ជាប់តំបន់អាស៊ីកណ្តាល និងអាស៊ីខាងត្បូង។ តំបន់នេះផងដែរគឺស្ថិតនៅភាគខាងកើតនៃតំបន់អឺរ៉ុបខាងត្បូង និងភាគខាងត្បូងនៃតំបន់អឺរ៉ុបខាងកើត

វាលលំហដាឆតឺកាវារ និងដាឆតឺលូតនៅភាគខាងកើតប្រទេសអ៊ីរ៉ង់អាចចាត់ទុកបានថាជាព្រំដែនធម្មជាតិបំបែកអាស៊ីខាងលិចពីតំបន់អាស៊ីខាងត្បូង។

ភូគព្ភសាស្ត្រ

ផ្លាកតិចតូនិច

ផ្លាកតិចតូនិចចំនួនបីធំៗត្រូវបានគ្របដណ្ដប់ដោយតំបន់អាស៊ីខាងលិចមានដូចជា៖ ផ្លាកអាហ្វ្រិក អឺរ៉ាស៊ី និងអារ៉ាប់។ បច្ចុប្បន្ន ផ្លាកអារ៉ាប់បានកំពុងរំកឹលខ្លួនបន្តិចម្តងៗចូលទៅកាន់ផ្លាកអាណាតូលី (តួកគី) នៅត្រង់សម្រុតអាណាតូលីខាងកើត[២៤] ហើយព្រំដែនរវាងផ្លាកអ៊ីជាន និងអាណាតូលីនៅភាគខាងកើតប្រទេសតួកគីក៏មានលំនាំរញ្ជួយជាសកម្មផងដែរ។[២៥]

ធនធានទឹក

អាស៊ីខាងលិចមានប្រភពទឹកក្រោមដីជាច្រើននៅខ្ចាត់ខ្ចាយជុំវិញតំបន់នេះ។ នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតមានវត្តមានប្រភពទឹកក្រោមដីធំៗចំនួនពីរដែលបន្សល់ពីយុគប៉ាឡេអូសូអិច និងត្រ័យិកនៅក្រោមជួរភ្នំធូវ៉ែគ និងតំបន់ប៉ែកខាងលិចពីសមុទ្រក្រហម។[២៦] ប្រភពទឺកក្រោមដីសល់ពីយុគក្រេតាសេ និងឱសាកន្យគឺមានទីតាំងស្ថិតនៅខាងក្រោមផ្ទៃភាគកណ្តាល និងភាគខាងកើតនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលមានផ្ទុកទាំងទឹកសាប និងប្រៃ។[២៦] ប្រព័ន្ធធារាសាស្រ្តទឹកជន់ ឬគន្លង ក៏ដូចជាប្រព័ន្ធប្រោះទឹកត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់វិស័យកសិកម្មនៅទូទាំងអាស៊ីខាងលិចដែលគ្របដណ្តប់លើផ្ទៃដីជិត ៩០,០០០ គម[២៧] ទន្លេធីក្រឺ និងអឺហ្វ្រាត់គឺជាទន្លេពីរដ៏សំខាន់ដែលបានចាក់ឫសចូលអាស៊ីខាងលិចផងដែរ។

អាកាសធាតុ

ដើមស៊ីដាក្នុងប្រទេសលីបង់កំឡុងសិសិររដូវ

អាស៊ីខាងលិចជាចម្បងមានលក្ខណៈស្ងួតហួតហែង ហើយងាយប្រឈមនឹងគ្រោះរាំងស្ងួត ប៉ុន្តែតំបន់នេះក៏មានវត្តមានព្រៃឈើ និងដីជ្រលងជីជាតិនៅតាមផ្នែកខ្លះផងដែរ។ អាស៊ីខាងលិចនេះផងដែរក៏មាន វាលស្មោង​​ វាលលំហ និងតំបន់ភ្នំជាច្រើនកន្លែង។ កង្វះទឹកប្រើប្រាស់គឺជាបញ្ហាមួយនៅក្នុងទីតាំងមួយចំនួននៃអាស៊ីខាងលិច ដោយកំណើនចំនួនប្រជាជនបានទាមទារតម្រូវការទឹកប្រើប្រាស់បន្ថែម ខណៈដែលការរីកសាយនៃជាតិអំបិល និងការបំពុលទឹកបានកំពុងគំរាមកំហែងដល់ប្រព័ន្ធផ្គត់ផ្គង់ទឹកនៅក្នុងតំបន់នេះ។[២៨]

សេដ្ឋកិច្ច

សេដ្ឋកិច្ចនៅតាមប្រទេសក្នុងតំបន់អាស៊ីខាងលិចនេះគឺមានភាពចម្រុះ និងកម្រិតខុសៗគ្នា។ តួកគីជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេនៅក្នុងតំបន់ នាំមុខប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងអ៊ីរ៉ង់ជាដើម។ រ៉ែប្រេងកាតគឺជាឧស្សាហកម្មដ៏សំខាន់បំផុតមួយនៅក្នុងតំបន់ ដោយជាងពាក់កណ្តាលនៃធនធានប្រេងទាំងអស់នៅលើពិភពលោកគឺស្ថិតក្នុងតំបន់នេះ និងព្រមទាំងប្រមាណ ៤០ ភាគរយនៃឧស្ម័នធម្មជាតិផងដែរ។

ប្រជាសាស្ត្រ

ចំនួនប្រជាជននៅក្នុងតំបន់អាស៊ីខាងលិចត្រូវបានប៉ាន់ស្មានថាមានចំនួន ២៧២ លាននាក់នៅក្នុងឆ្នាំ២០០៨ និងត្រូវបានម៉ាឌីសុនព្យាករណ៍ថានឹងស្ទុះឡើងដល់ ៣៧០ លាននាក់នៅក្នុងឆ្នាំ២០៣០ (ព្យាករណ៍កាលពីឆ្នាំ២០០៧ និងមិនបានរាប់បញ្ចូលតំបន់កូកាស និងប្រទេសស៊ីបឡើយ)។ ការព្យាករណ៍នេះត្រូវបានធ្វើឡើងដោយអាងលើអត្រាកំណើនប្រជាជនប្រចាំឆ្នាំ ១.៤% (កើនឡើងទ្វេដងក្នុងរយៈពេល ៥០ ឆ្នាំ) ដែលជាអត្រាលើសពីមធ្យមភាគពិភពលោក ០.៩% (ស្មើនឹងកំណើនទ្វេដងក្នុង ៧៥ ឆ្នាំ)។ ចំនួនប្រជាជននៅអាស៊ីខាងលិចត្រូវបានគេប៉ាន់ស្មានថាមានចំនួនស្មើនឹង ៤% នៃចំនួនប្រជាជនសរុបនៅលើពិភពលោកដោយកើនឡើងពីចំនួនប្រមាណ ៣៩ លាននាក់នៅដើមសតវត្សរ៍ទី២០ ឬប្រហែល ២% នៃចំនួនប្រជាជនពិភពលោកនៅពេលនោះ។[២៩]

ប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេនៅក្នុងតំបន់គឺប្រទេសតួកគី​ និងអ៊ីរ៉ង់ដោយប្រទេសទាំងពីរនេះមានប្រជាជនប្រមាណ ៧៩ លាននាក់ ហើយជាបន្ទាប់គឺអ៊ីរ៉ាក់ និងអារ៉ាប៊ីសាអ៊ូឌីតដែលមានចំនួនប្រមាណ ៣៣ លាននាក់​ និងប្រទេសយេម៉ែនជាមួយប្រជាជនចំនួន ២៩ លាននាក់។

បើតាមចំនួនតួលេខ តំបន់អាស៊ីខាងលិចមានប្រជាជនរស់នៅភាគច្រើនជាជនជាតិអារ៉ាប់ ពែរ្ស និងតួកគី ហើយភាសារបស់ពួកគេក៏ជាភាសានិយមប្រើប្រាស់ជាងគេបំផុតនៅក្នុងតំបន់ផងដែរ ខណៈភាសាគេនិយមបន្ទាប់មានដូចជា ភាសាឃឺដ អាស៊ែបៃសង់ ហេប្រឺ អាមេនី និងនវអារ៉ាមជាដើម។ ការនិយមប្រើប្រាស់ភាសាអារ៉ាប់ និងតួកគីនៅក្នុងតំបន់នេះគឺបណ្ដាលមកពីសកម្មភាពត្រួតត្រា និងឈ្លានពានពីចក្រភពអារ៉ាប់និងតួកគីពីសម័យបុរាណចាប់ផ្ដើមពីសតវត្សរ៍ទី៧ ដែលនាំឱ្យអតីតភាសាអារ៉ាមនៅស៊ីរី និងភាសាក្រិកនៅអាណាតូលីបានបាត់បង់ឥទ្ធិពល និងធ្លាក់ចុះខ្សោយចាប់តាំងពីពេលនោះមក។ ថ្វីបើភាសាហេប្រឺបានទទួលប្រជាប្រិយភាពចាប់តាំងពីពាក់កណ្ដាលសតវត្សរ៍ទី២០ នៅលើទឹកដីអ៊ីស្រាអែលមែន ប៉ុ​ន្តែភាសាដើមក្នុងរដ្ឋមួយនេះគឺភាសានវអារ៉ាម និងភាសាក្រិកនូវតែមានអ្នកនិយាយប្រើប្រាស់វាដដែរគ្រាន់តែស្ថិតក្នុងកម្រិតភាគតិច។

ជនជាតិភាគតិចធំៗនៅក្នុងតំបន់នេះរួមមាន៖ អារ៉ាម អាស៊ីរី[៣០] ឌ្រូស[៣១] ជ្វីហ្វ ឡូរី ម៉ង់ដា ម៉ារ៉ូនីត សាបាក់ និងយ៉េហ្ស៊ីឌីជាដើម។ល។

សាសនា

សាសនានៅក្នុងអាស៊ីខាងលិច (២០២០)[៣២]

  គ្មានជំនឿសាសនា (1.16%)
  សាសនាផ្សេងៗទៀត (0.25%)

សាសនាធំៗចំនួនបួន (មានដូចជាសាសនាធំបំផុតចំនួនពីរលើពិភពលោកគឺ គ្រិស្តសាសនា​ និងឥស្លាមសាសនា បូករួមទាំងយូដាសាសនា និងជំនឿឌ្រូស) គឺសុទ្ធតែមានប្រភពចេញពីតំបន់អាស៊ីខាងលិចនេះ។[៣៣][៣៤][៣៥] បច្ចុប្បន្ន​​ ឥស្លាមសាសនាគឺជាសាសនាធំបំផុតនៅក្នុងតំបន់ ខណៈសាសនាដទៃដែលមានប្រភពចេញពីនេះដូចជាគ្រិស្តសាសនា[៣៦] និងយូដាសាសនាជាដើមនៅតែបន្តមានចំនួនអ្នកគោរពប្រតិបត្តិច្រើនគួរសម។

នៅក្នុងប្រទេសចចជី និងអាមេនី អូស្សូដក់បូព៌ាគឺជាសាសនាដែលប្រជាជននៃរដ្ឋទាំងពីរគោរពប្រតិបត្តិច្រើនបំផុត។[៣៧] អូស្សូដក់បូព៌ាក៏ត្រូវជាសាសនាដ៏ធំមួយនៅក្នុងប្រទេសស៊ីបផងដែរ។ សព្វថ្ងៃ សហគមន៍បុរាណនៃគ្រិស្តសាសនិកបូព៌ានៅតែមានវត្តមាននៅក្នុងតំបន់ (ដូចជា អាស៊ីរី គ្រិស្តសាសនិកមជ្ឈិមបូព៌ា និងគ្រិស្តសាសនិកអារ៉ាប់ជាដើម) ពិសេសនៅក្នុងប្រទេសតួកគី[៣៨][៣៧] ប៉ាឡេស្ទីន លីបង់[៣៧] ហ្សកដានី[៣៧] អ៊ីរ៉ង់[៣៩] អ៊ីរ៉ាក់[៣៧] ស៊ីរី[៣៧] អាស៊ែបៃសង់ និងអ៊ីស្រាអែល[៣៧]

យូដាសាសនាគឺជាសាសនាធំបំផុតនៅក្នុងប្រទេសអ៊ីស្រាអែល ខណៈសហគមន៍ជ្វីហ្វតូចៗមានវត្តមានរាយប៉ាយនៅជុំវិញតំបន់មួយនេះដូចជានៅក្នុងប្រទេសតួកគី (១៤,៣០០),[៤០] អាស៊ែបៃសង់ (៩,១០០)[៤១] និងអ៊ីរ៉ង់ (៨,៧៥៦)។[៤២]

ចំពោះជំនឿឌ្រូសវិញ​ វាគឺជាសាសនាឯកទិទេពដែលផ្អែកលើការបង្រៀនទូន្មានរបស់តួរអង្គដូចជា ហាំសា អ៊ីប៊ីន-អាលី អ៊ីប៊ីន-អាម៉ាដ និងអាល់-ហាឃីម ប៊ី-អាមារ អាឡោះ និងទស្សនវិទូក្រិកដូចជា ផ្លាតូ និងអារីសស្ដូថូល។ ចំនួនអ្នកកាន់ជំនឿឌ្រូសនៅជុំវិញពិភពលោកមានប្រមាណមួយលាននាក់​ដោយ ៤០% ទៅ ៥០%​ កំពុងរស់នៅក្នុងប្រទេសស៊ីរី, ៣៥% ទៅ ៤០% កំពុងរស់នៅលីបង់ និងប្រមាណតិចជាង ១០% មានវត្តមានក្នុងប្រទេសអ៊ីស្រាអែល។[៤៣]

ក្រៅពីសាសនាធំៗខាងលើ អាស៊ីខាងលិចក៏មានវត្តមានសាសនាតូចៗជាច្រើនដែរដូចជា៖ ជំនឿបាហៃ យ៉ាសង់នី យ៉េហ្ស៊ីឌី[៤៤] ហ្សូរូអាសទ្រីសសាសនា ម៉ង់ដាសាសនា និងសាបាក់សាសនា

មើលផងដែរ

ឯកសារយោង

កំណត់សម្គាល់

  1. ចំពោះទិន្នន័យក្រឡាផ្ទៃ និងប្រជាជនរបស់របស់អេហ្ស៊ីបនេះគឺរាប់បញ្ចូលតែឧបទ្វីបស៊ីណៃប៉ុណ្ណោះ។
  2. រដ្ឋសង្កេតការណ៍ អសប។
  3. ទិន្នន័យសម្រាប់ប្រទេសតួកគីគឺរួមបញ្ចូលទាំងតំបន់ធ្រែសខាងកើត ដែលមិនមែនជាផ្នែកនៃអាណាតូលីឡើយ។
  4. ៤,០ ៤,១ តាមនីតិច្បាប់ និងក្រោមច្បាប់អ៊ីស្រាអែល យេរូសាឡឹមគឺជារដ្ឋធានីនៃរដ្ឋអ៊ីស្រាអែលដោយជាទីតាំងនៃនិវាសដ្ឋានប្រធានាធិបតី ការិយាល័យរដ្ឋាភិបាលនានា​ តុលាការកំពូល និងសភាជាតិ (ឃ្នេសេត)។ យេរូសាឡឹមនេះផងដែរក៏ត្រូវជារដ្ឋធានីដូចគ្នានៃរដ្ឋប៉ាឡេស្ទីនក្រោម"ច្បាប់មូលដ្ឋានវិសោធឆ្នាំ២០០៣" ប៉ុន្តែសម្រាប់រដ្ឋធានីជាក់ស្ដែងវិញគឺស្ថិតនៅក្រុងរ៉ាំអាឡាដោយសារតែរ៉ាំអាឡាជាទីអាសនៈផ្ទាល់នៃរដ្ឋាភិបាលប៉ាឡេស្ទីន។ អង្គការសហប្រជាជាតិ និងរួមទាំងរដ្ឋអធិបតេយ្យភាគច្រើនមិនបានទទួលស្គាល់យេរូសាឡឹមជារដ្ឋធានីនៃរដ្ឋទាំងពីរនោះឡើយដោយគេកំពុងស្វែងរកពេលវេលាសមស្របសម្រាប់ការចរចាស្ដីពីវាសនានៃទីក្រុងនេះរវាងអាជ្ញាធរប៉ាឡេស្ទីន និងអ៊ីស្រាអែល។ ដូច្នេះតាមការអនុវត្តជាក់ស្ដែង រដ្ឋអធិបតេយ្យជាច្រើនតែងរក្សាស្ថានទូតរបស់ពួកគេនៅក្នុង ឬជាយក្រុងតែលអាវីវ ឬក្រៅក្រុងយេរូសាឡឹម។

អាគតដ្ឋាន

  1. ១,០ ១,១ "World Population prospects – Population division". អង្គការសហប្រជាជាតិ. Archived from the original on 5 February 2019. Retrieved 29 April 2025.
  2. ២,០ ២,១ "Overall total population". អង្គការសហប្រជាជាតិ. Archived from the original (xlsx) on 27 កុម្ភៈ 2021. Retrieved 29 April 2025.
  3. Brummitt, R. K. (2001). World Geographical Scheme for Recording Plant Distributions (2nd រ.រ.). International Working Group on Taxonomic Databases For Plant Sciences (TDWG). https://raw.githubusercontent.com/tdwg/wgsrpd/master/109-488-1-ED/2nd%20Edition/TDWG_geo2.pdf។ បានយកមក 13 May 2025. 
  4. "Chapter 21. West Asia". www.fao.org. Retrieved 13 May 2025.
  5. Environment, U. N. (12 April 2023). "West Asia". Ozonaction. Retrieved 13 May 2025.
  6. What Is The Difference Between Near East and Middle East? worldatlas.com
  7. Miller, David. "West Asia". National Geographic Style Manual. National Geographic Society. Archived from the original on 31 ឧសភា 2021. Retrieved 16 May 2025.
  8. Maddison, Angus (2004). The World Economy: Historical Statistics. Development Centre Studies. Paris, France: Organisation for Economic Co-operation and Development (OECD) (published 2003). ល.ស.ប.អ. 978-92-64-10412-9. ម.ប.គ.ល. 53465560. 
  9. United Nations Industrial Development Organization Vienna (UNIDO) (2005). International Yearbook of Industrial Statistics 2015. Cheltenham, UK: Edward Elgar Publishing. p. 14. ល.ស.ប.អ. 9781784715502. https://books.google.com/books?id=FAKMBgAAQBAJ&pg=PA14. 
  10. "Standard Country or Area Codes for Statistical Use". Millenniumindicators.un.org. Retrieved 16 May 2025.
  11. "WABSF Member Countries". Archived from the original on 1 December 2017. Retrieved 17 May 2025. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  12. "The West Asian Games". Topend Sports.
  13. "WAFF Member Associations". The-Waff.com. Archived from the original on 1 August 2018. Retrieved 17 May 2025. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  14. ""World Population prospects – Population division"". population.un.org. United Nations Department of Economic and Social Affairs, Population Division. Retrieved November 9, 2019.
  15. ""Overall total population" – World Population Prospects: The 2019 Revision" (xslx). population.un.org (custom data acquired via website). United Nations Department of Economic and Social Affairs, Population Division. Retrieved November 9, 2019.
  16. "GDP". IMF. Retrieved 3 June 2025.
  17. "GDP per capita". IMF. Retrieved 3 June 2025.
  18. e.g. James Rennell, A treatise on the comparative geography of western Asia, 1831.
  19. James Rennell, The Geographical System of Herodotus Examined and Explained, 1800, p. 210.
  20. Hugh Murray, Historical Account of Discoveries and Travels in Asia (1820).
  21. Samuel Whelpley, A compend of history, from the earliest times, 1808, p. 9 Archived 20 November 2022 at the វេយប៊ែខ ម៉ាស៊ីន..
  22. e.g. Petrus Van Der Meer, The Chronology of Ancient Western Asia and Egypt, 1955. Karl W. Butzer, Physical Conditions in Eastern Europe, Western Asia and Egypt Before the Period of Agricultural and Urban Settlement, 1965.
  23. The Tobacco Industry of Western Asia, U.S. Department of Agriculture, Foreign Agricultural Service, 1964.
  24. Muehlberger, Bill. "The Arabian Plate". NASA, Johnson Space Center. Archived from the original on 6 July 2007. Retrieved 25 ឧសភា 2025. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  25. Beaumont (1988), p. 22
  26. ២៦,០ ២៦,១ Beaumont (1988), p. 86
  27. "Land & Water". Food and Agriculture Organization of the United Nations.
  28. "Chapter 7: Middle East and Arid Asia". IPCC Special Report on The Regional Impacts of Climate Change: An Assessment of Vulnerability. United Nations Environment Programme (UNEP), Intergovernmental Panel on Climate Change (IPCC). 2001. Archived from the original on 3 March 2016. Retrieved 26 May 2025. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  29. Data for "15 West Asian countries", from Maddison (2003, 2007).Angus Maddison, 2003, The World Economy: Historical Statistics, Vol. 2, OECD, Paris, ISBN 92-64-10412-7. Statistical Appendix (2007, ggdc.net) "The historical data were originally developed in three books: Monitoring the World Economy 1820–1992, OECD, Paris 1995; The World Economy: A Millennial Perspective, OECD Development Centre, Paris 2001; The World Economy: Historical Statistics, OECD Development Centre, Paris 2003. All these contain detailed source notes." Estimates for 2008 by country (in millions): Turkey (71.9), Iran (70.2), Iraq (28.2), Saudi Arabia (28.1), Yemen (23.0), Syria (19.7), Israel (6.5), Jordan (6.2), Palestine (4.1), Lebanon (4.0), Oman (3.3), United Arab Emirates (2.7), Kuwait (2.6), Qatar (0.9), Bahrain (0.7).
  30. Laing-Marshall 2005, p. 149–150.
  31. C. Held, Colbert (2008). Middle East Patterns: Places, People, and Politics. Routledge. p. 109. ល.ស.ប.អ. 9780429962004. 
  32. "Religious Composition by Country, 2010–2050". www.pewforum.org. 2 April 2015. Archived from the original on 21 December 2019. Retrieved 18 October 2020. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  33. "Middle East (region, Asia)". Britannica. Retrieved 6 June 2025.
  34. MacQueen, Benjamin (2013). An Introduction to Middle East Politics: Continuity, Change, Conflict and Co-operation. SAGE. p. 5. ល.ស.ប.អ. 9781446289761. 
  35. Takacs, Sarolta (2015). The Modern World: Civilizations of Africa, Civilizations of Europe, Civilizations of the Americas, Civilizations of the Middle East and Southwest Asia, Civilizations of Asia and the Pacific. Routledge. p. 552. ល.ស.ប.អ. 9781317455721. 
  36. Jenkins, Philip (2020). The Rowman & Littlefield Handbook of Christianity in the Middle East. Rowman & Littlefield. p. XLVIII. ល.ស.ប.អ. 9781538124185. 
  37. ៣៧,០ ៣៧,១ ៣៧,២ ៣៧,៣ ៣៧,៤ ៣៧,៥ ៣៧,៦ "Global Christianity – A Report on the Size and Distribution of the World's Christian Population" (PDF). Pew Research Center.
  38. "Christianity in Turkey". Retrieved 6 June 2025.
  39. Price, Massoume (December 2002). "History of Christians and Christianity in Iran". Christianity in Iran. FarsiNet Inc. Retrieved 6 June 2025.
  40. "How many Jews live in Turkey?". Institute for Jewish Policy Research. 10 May 2022. Retrieved 6 June 2025.
  41. "Ethnic composition of Azerbaijan 2009". Pop-stat.mashke.org. 7 April 1971. Archived from the original on 7 February 2012. Retrieved 6 June 2025.
  42. "Jewish woman brutally murdered in Iran over property dispute". The Times of Israel. 28 November 2012. http://www.timesofisrael.com/jewish-woman-brutally-murdered-in-iran-over-property-dispute/#ixzz3Ac6duaqw.  See
  43. C. Held, Colbert (2008). Middle East Patterns: Places, People, and Politics. Routledge. p. 109. ល.ស.ប.អ. 9780429962004. 
  44. Fuccaro, Nelida (1999). The Other Kurds: Yazidis in Colonial Iraq. London & New York: I. B. Tauris. p. 9. ល.ស.ប.អ. 1860641709. 

ប្រភព

អានបន្ថែម

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya