អាស៊ីខាងលិច

អាស៊ីខាងលិច
ផ្ទៃក្រឡា៥,៩៩៤,៩៣៥ គម
ចំនួនប្រជាជន៣១៣,៤៥០,០០០ (២០១៨) (ទី៩)[][]
សន្ទភាពប្រជាជន៥០.១/គម
ប្រទេស
Dependenciesសហរាជាណាចក្រ អាក្រូទីរី និងដេកេលី
ភាសា
ល្វែងម៉ោង
អន្តរជាល ដ.ក.ច..ae, .am, .az, .bh, .cy, .eg, .ge, .il, .iq, .ir, .jo, .kw, .lb, .om, .ps, .qa, .sa, .sy, .tr, .ye
ទីក្រុងសំខាន់ៗ

អាស៊ីខាងលិច ឬអាចហៅបានថា អាស៊ីបស្ចិម គឺជាតំបន់ភាគខាងលិចបំផុតនៃទ្វីបអាស៊ី។ យោងតាមនិយមន័យពីស្ថាប័នសិក្សានានា អង្គការសហប្រជាជាតិ និងស្ថាប័នដទៃទៀត គេបានកំណត់អនុតំបន់អាស៊ីខាងលិចដោយក្ដោបអនុតំបន់ដូចជា អាណាតូលីយ៉ា ឧបទ្វីបអារ៉ាប់ អ៊ីរ៉ង់ មេសូប៉ូតាមី វាលខ្ពស់អាមេនី ឡេវ៉ាន កោះស៊ីប ឧបទ្វីបស៊ីណៃ និងកូកាសខាងត្បូង។ តំបន់មួយនេះត្រូវបានកាត់ផ្ដាច់ពីទ្វីបអាហ្វ្រិកតាមដីសន្ទះស៊ុយអេ និងពីទ្វីបអឺរ៉ុបតាមរយៈផ្លូវទឹកនៃច្រកសមុទ្រតួកគី និងដីជម្រាលនៃតំបន់មហាកូកាស។ អាស៊ីខាងលិចមានព្រំប្រទល់ជាប់នឹងតំបន់អាស៊ីកណ្ដាលនៅភាគឦសាន្ត និងអាស៊ីខាងត្បូងនៅភាគខាងកើត។ តំបន់នេះផងដែរត្រូវបានព័ទ្ធជុំវិញដោយផ្ទៃសមុទ្រចំនួន ១២​ ដូចជា៖ សមុទ្រកាសព្យែន សមុទ្រខ្មៅ ឈូងសមុទ្រពែរ្ស សមុទ្រមេឌីទែរ៉ាណេ សមុទ្រម៉ាម៉ារ៉ា ឈូងសមុទ្រស៊ុយអេ សមុទ្រអ៊ីជាន ឈូងសមុទ្រអាកាបា ឈូងសមុទ្រអាឌែន សមុទ្រអារ៉ាប់ និងឈូងសមុទ្រអូម៉ង់។ អាស៊ីខាងលិចគឺគ្របដណ្ដប់ទៅលើតំបន់ផ្ទៃដីស្រដៀងគ្នានឹងតំបន់មជ្ឈិមបូព៌ាដែរ គ្រាន់តែមជ្ឈិមបូព៌ាគឺជាពាក្យបង្កប់ន័យនយោបាយដែលតែងតែសម្គាល់ដោយភូមិវិទូលោកខាងលិចអាស្រ័យទៅលើបរិបទនយោបាយ និងប្រវត្តិសាស្ត្រ ខណៈដែលអាស៊ីខាងលិចវិញគឺជាពាក្យភូមិសាស្ត្រដែលមានភាពត្រឹមត្រូវនិងភាពស៊ីសង្វាក់គ្នាជាង។

តំបន់អាស៊ីខាងលិចគ្របដណ្ដប់លើផ្ទៃដីសរុប ៥,៩៩៤,៩៣៥ គម និងមានប្រជាជនរស់នៅចំនួន ៣១៣ លាននាក់។[][] ក្នុងចំណោមប្រទេសដែលជាសមាជិកអង្គការសហប្រជាជនទាំង ២០ នៅក្នុងតំបន់ (ឬមានមួយផ្នែកនៃទឹកដីរបស់ពួកគេក្នុងតំបន់) មាន ១៣ ប្រទេសដែលត្រូវជាផ្នែកនៃពិភពអារ៉ាប់។ បណ្ដាប្រទេសដែលមានចំនួនប្រជាជនរស់ច្រើនជាងគេនៅក្នុងតំបន់នេះរួមមាន៖ អ៊ីរ៉ង់ តួកគី អ៊ីរ៉ាក់ អារ៉ាប៊ីសាអ៊ូឌីត និងយេម៉ែន។ល។

នៅក្នុងគ្រោងការណ៍ភូមិសាស្ត្រពិភពលោកសម្រាប់កំណត់ត្រាចែកចាយរុក្ខជាតិ (WGSRPD) គេមិនបានរាប់បញ្ចូលឧបទ្វីបអារ៉ាប់ជាផ្នែកមួយនៃតំបន់អាស៊ីខាងលិចឡើយ តែក្រុមនេះបានរាប់បញ្ចូលប្រទេសអាហ្វហ្កានីស្ថាន[] ចំពោះអង្គការស្បៀងអាហារ និងកសិកម្ម (FAO) វិញបានរាប់បញ្ចូលប្រទេសអាហ្វហ្កានីស្ថានចូលដូចគ្នា តែបានចាត់ទុកប្រទេសអេហ្ស៊ីបនៅខាងក្រៅតំបន់អាស៊ីខាងលិច។[] រីឯកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិវិញបានដកប្រទេសស៊ីប អ៊ីស្រាអែល តួកគី និងអ៊ីរ៉ង់ចេញពីតំបន់មួយនេះ។[]

និយមន័យ

ពាក្យថា អាស៊ី​ខាង​លិចអាស៊ីបស្ចិម ​ត្រូវ​បាន​គេ​និយមប្រើ​ជាការណ៍ និង​មិន​មាន​និយមន័យកំណត់ "ត្រឹមត្រូវ" ឬ​ទទួល​យក​ជា​ទូទៅណាមួយឡើយ។ និយមន័យធម្មតារបស់វាគឺច្រើនជាន់គ្នាមិនថាដោយប្រយោល ឬដោយផ្ទាល់ជាមួយនិយមន័យនៃពាក្យសម្គាល់តំបន់ដូចជា មជ្ឈិមបូព៌ា មេឌីទែរ៉ាណេខាងកើត និងដើមបូព៌ា (ដែលពីបុរាណមកគឺសុទ្ធតែមាននិយមន័យស្រដៀងៗនឹងគ្នា លើកលែងតែពេលបច្ចុប្បន្នដោយគេចង់បំបែកវាឱ្យច្បាស់ដាច់ដោយឡែកពីគ្នា)។[] Style Manual របស់ National Geographic ក៏ដូចជាសៀវភៅសេដ្ឋកិច្ចពិភពលោក៖ ស្ថិតិប្រវត្តិសាស្ត្រ (២០១៣) បោះពុម្ភផ្សព្វផ្សាយដោយអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានរាប់បញ្ចូលប្រទេសដូចជា កាតា គុយវ៉ែត តួកគី ប៉ាឡេស្ទីន(សម្គាល់ដោយវ៉េសប៊ែង និងក្រោយមកហ្កាហ្សា) បារ៉ែន យេម៉ែន លីបង់ ស៊ីរី ហ្សកដានី អ៊ីរ៉ង់ អ៊ីរ៉ាក់ អ៊ីស្រាអែល អារ៉ាប៊ីសាអ៊ូឌីត អូម៉ង់ និងអេមីរ៉ាតអារ៉ាប់រួមទៅក្នុងតំបន់អាស៊ីខាងលិច។[][] ផ្ទុយមកវិញ អង្គការអភិវឌ្ឍន៍ឧស្សាហកម្មនៃអង្គការសហប្រជាជាតិ (UNIDO) នៅក្នុងសៀវភៅប្រចាំឆ្នាំនៃឆ្នាំ២០១៥ របស់ខ្លួនបានរាប់បញ្ចូលប្រទេសអាមេនី និងអាស៊ែបៃសង់ និងដកអ៊ីស្រាអែល និងតួកគីចេញ (ជាផ្នែកនៃទ្វីបអឺរ៉ុប)។[]

ខុសពី UNIDO ក្រុមស្ថិតិអង្គការសហប្រជាជាតិ (UNSD) បានកាត់ប្រទេសអ៊ីរ៉ង់ចេញពីតំបន់ ហើយបានរាប់បញ្ចូលប្រទេសចចជី តួកគី និងស៊ីបចូលវិញ។[១០] ចំពោះក្រុមអឺរ៉ុបខាងលិចដែលត្រួវជាក្រុមមួយនៃក្រុមភូមិសាស្ត្រនយោបាយអង្គការសហប្រជាជាតិ បានរាប់បញ្ចូលប្រទេសអាមេនី និងចចជីជាផ្នែកនៃតំបន់អឺរ៉ុបខាងកើត ខណៈស៊ីប និងតំបន់ធ្រែសខាងកើតនៃប្រទេសតួកគីគឺស្ថិតនៅក្នុងតំបន់អឺរ៉ុបខាងត្បូង។ ប្រទេសទាំងបីនេះផងដែរត្រូវបានចុះបញ្ជីក្នុងចំណាត់ថ្នាក់អឺរ៉ុបនៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (យូណេស្កូ)។

សមាជិកជាតិនៃស្ថាប័នគ្រប់គ្រងកីឡាអាស៊ីខាងលិចត្រូវបានកំណត់ចំពោះប្រទេសដូចជា កាតា គុយវ៉ែត ប៉ាឡេស្ទីន បារ៉ែន យេម៉ែន លីបង់ ស៊ីរី ហ្សកដានី អ៊ីរ៉ង់ អ៊ីរ៉ាក់ អារ៉ាប៊ីសាអ៊ូឌីត អូម៉ង់ និងអេមីរ៉ាតអារ៉ាប់រួម។[១១][១២][១៣] ព្រឹត្តិការណ៍ពហុកីឡារបស់ក្រុមប្រឹក្សាអូឡាំពិកអាស៊ីគឺកីឡាអាស៊ីខាងលិចត្រូវបានចូលរួមប្រកួតប្រជែងដោយអត្តពលិកតំណាងមកពីប្រទេសទាំង ១៣ នេះដូចគ្នា។ ក្នុងចំណោមអង្គការស្ថាប័នកីឡាក្នុងតំបន់ទាំងនោះរួមមាន សមាគមបាល់បោះអាស៊ីខាងលិច សហព័ន្ធកីឡាបុកប៊ីយ៉ា និងស្នូកឃ័រអាស៊ីខាងលិច សហព័ន្ធបាល់ទាត់អាស៊ីខាងលិច និងសហព័ន្ធកីឡាវាយកូនបាល់អាស៊ីខាងលិច

ប្រវត្តិសាស្ត្រ

ពាក្យ "អាស៊ីខាងលិច" ត្រូវបានប្រើប្រាស់ជាពាក្យសម្គាល់ទីតាំងភូមិសាស្ត្រចាប់ផ្ដើមនៅដើមសតវត្សរ៍ទី១៩ មុនពេលពាក្យ "ដើមបូព៌ា" បានក្លាយជាពាក្យសម្គាល់ពីភូមិសាស្ត្រនយោបាយនៃតំបន់អាស៊ីខាងលិច។[១៤] នៅក្នុងបរិបទនៃប្រវត្តិសាស្រ្តសម័យបុរាណ "អាស៊ីខាងលិច" ច្រើនមានន័យថាផ្នែកនៃទ្វីបអាស៊ីដែលប្រវត្តិវិទូបុរាណដូចជាក្រិក និងរ៉ូមស្គាល់ ខណៈ "អាស៊ីក្នុង" ដូចជា ស៊ីតធី ត្រង់សូស៊ាន និងឥណ្ឌាច្រើននៅខាងក្រៅនិយមន័យអាស៊ីខាងលិចព្រោះគេមិនទាន់ ឬមិនសូវស្គាល់តំបន់ទាំងនេះ។[១៥][១៦][១៧] នៅសតវត្សរ៍ទី២០ ពាក្យ "អាស៊ីខាងលិច" ត្រូវបានគេប្រើប្រាស់ភាគច្រើននៅក្នុងវិស័យបុរាណវិទ្យា និងប្រវត្តិសាស្រ្តបុរាណ សម្រាប់សម្គាល់តំបន់ភូមិសាស្ត្រ "អឌ្ឍចន្ទពហុពលដោយមិនរាប់បញ្ចូលអេហ្ស៊ីបបុរាណ" ក្នុងគោលបំណងប្រៀបធៀបអរិយធម៌ដើមនៃប្រទេសអេហ្ស៊ីប និងអរិយធម៌ផ្សេងៗក្នុងតំបន់នោះ។[១៨]

ការប្រើប្រាស់ពាក្យនេះនៅក្នុងបរិបទភូមិសាស្ត្រនយោបាយសហសម័យ ឬសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្នត្រូវបានលេចឡើងចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៦០ មកម៉្លេះ។[១៩]

ភូមិសាស្ត្រ

តំបន់នេះមានសមុទ្រធំៗព័ទ្ធជុំវិញចំនួនប្រាំបីរួមមាន៖ សមុទ្រក្រហម សមុទ្រកាសព្យែន សមុទ្រខ្មៅ ឈូងសមុទ្រពែរ្ស សមុទ្រមេឌីទែរ៉ាណេ សមុទ្រអ៊ីជាន ឈូងសមុទ្រអាឌែន និងសមុទ្រអារ៉ាប់

នៅភាគពាយព្យ និងខាងជើង តំបន់នេះត្រូវបានបំបែកចេញពីទ្វីបអឺរ៉ុបដោយច្រកសមុទ្រតួកគី និងដីជម្រាលនៃតំបន់មហាកូកាស។ ចំពោះភាគនិរតីវិញ វាត្រូវបានផ្ដាច់ចេញពីទ្វីបអាហ្រ្វិកដោយដីសន្ទះស៊ុយអេ ខណៈនៅភាគឦសាន និងខាងកើត វាមានព្រំប្រទល់ជាប់តំបន់អាស៊ីកណ្តាល និងអាស៊ីខាងត្បូង។ តំបន់នេះផងដែរគឺស្ថិតនៅភាគខាងកើតនៃតំបន់អឺរ៉ុបខាងត្បូង និងភាគខាងត្បូងនៃតំបន់អឺរ៉ុបខាងកើត

វាលលំហដាឆតឺកាវារ និងដាឆតឺលូតនៅភាគខាងកើតប្រទេសអ៊ីរ៉ង់អាចចាត់ទុកបានថាជាព្រំដែនធម្មជាតិបំបែកអាស៊ីខាងលិចពីតំបន់អាស៊ីខាងត្បូង។

ភូគព្ភសាស្ត្រ

ផ្លាកតិចតូនិច

ផ្លាកតិចតូនិចចំនួនបីធំៗត្រូវបានគ្របដណ្ដប់ដោយតំបន់អាស៊ីខាងលិចមានដូចជា៖ ផ្លាកអាហ្វ្រិក អឺរ៉ាស៊ី និងអារ៉ាប់។ បច្ចុប្បន្ន ផ្លាកអារ៉ាប់បានកំពុងរំកឹលខ្លួនបន្តិចម្តងៗចូលទៅកាន់ផ្លាកអាណាតូលី (តួកគី) នៅត្រង់សម្រុតអាណាតូលីខាងកើត[២០] ហើយព្រំដែនរវាងផ្លាកអ៊ីជាន និងអាណាតូលីនៅភាគខាងកើតប្រទេសតួកគីក៏មានលំនាំរញ្ជួយជាសកម្មផងដែរ។[២១]

ធនធានទឹក

អាស៊ីខាងលិចមានប្រភពទឹកក្រោមដីជាច្រើននៅខ្ចាត់ខ្ចាយជុំវិញតំបន់នេះ។ នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតមានវត្តមានប្រភពទឹកក្រោមដីធំៗចំនួនពីរដែលបន្សល់ពីយុគប៉ាឡេអូសូអិច និងត្រ័យិកនៅក្រោមជួរភ្នំធូវ៉ែគ និងតំបន់ប៉ែកខាងលិចពីសមុទ្រក្រហម។[២២] ប្រភពទឺកក្រោមដីសល់ពីយុគក្រេតាសេ និងឱសាកន្យគឺមានទីតាំងស្ថិតនៅខាងក្រោមផ្ទៃភាគកណ្តាល និងភាគខាងកើតនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលមានផ្ទុកទាំងទឹកសាប និងប្រៃ។[២២] ប្រព័ន្ធធារាសាស្រ្តទឹកជន់ ឬគន្លង ក៏ដូចជាប្រព័ន្ធប្រោះទឹកត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់វិស័យកសិកម្មនៅទូទាំងអាស៊ីខាងលិចដែលគ្របដណ្តប់លើផ្ទៃដីជិត ៩០,០០០ គម[២៣] ទន្លេធីក្រឺ និងអឺហ្វ្រាត់គឺជាទន្លេពីរដ៏សំខាន់ដែលបានចាក់ឫសចូលអាស៊ីខាងលិចផងដែរ។

អាកាសធាតុ

ដើមស៊ីដាក្នុងប្រទេសលីបង់កំឡុងសិសិររដូវ

អាស៊ីខាងលិចជាចម្បងមានលក្ខណៈស្ងួតហួតហែង ហើយងាយប្រឈមនឹងគ្រោះរាំងស្ងួត ប៉ុន្តែតំបន់នេះក៏មានវត្តមានព្រៃឈើ និងដីជ្រលងជីជាតិនៅតាមផ្នែកខ្លះផងដែរ។ អាស៊ីខាងលិចនេះផងដែរក៏មាន វាលស្មោង​​ វាលលំហ និងតំបន់ភ្នំជាច្រើនកន្លែង។ កង្វះទឹកប្រើប្រាស់គឺជាបញ្ហាមួយនៅក្នុងទីតាំងមួយចំនួននៃអាស៊ីខាងលិច ដោយកំណើនចំនួនប្រជាជនបានទាមទារតម្រូវការទឹកប្រើប្រាស់បន្ថែម ខណៈដែលការរីកសាយនៃជាតិអំបិល និងការបំពុលទឹកបានកំពុងគំរាមកំហែងដល់ប្រព័ន្ធផ្គត់ផ្គង់ទឹកនៅក្នុងតំបន់នេះ។[២៤]

ប្រទេស

អាស៊ីខាងលិច
លេខរៀង ទង់ជាតិ និងឈ្មោះប្រទេស ឈ្មោះប្រទេសជាភាសាអង់គ្លេស អក្សរកាត់ប្រទេស លេខកូដប្រទេស ទីក្រុង ផ្ទៃដី ចំនួនប្រជាជន
 បារ៉ែន Bahrain BHR +៩៧៣ ទីក្រុងម៉ាណាម៉ា
 អ៊ីរ៉ាក់ Iraq IRQ +៩៦៤ ទីក្រុងបាកដាដ
 ហ្សកដានី Jordan JOR +៩៦២ ទីក្រុងអាម៉ាន់
 គុយវ៉ែត Kuwait KUW +៩៦៥ ទីក្រុងគុយវ៉ែត
 លីប៊ី Lebanon LIB +៩៦១ ទីក្រុងបេរូត
 អូម៉ង់ Oman OMA +៩៦៨ ម៉ូសខេត
 ប៉ាឡេស្ទីន Palestine PLE
 កាតា Qatar QAT +៩៧៤ ទីក្រុងដូហា
 អារ៉ាប៊ីសាអូឌីត Saudi Arabia KSA +៩៦៦ ទីក្រុងរីយ៉ាដ
១០  ស៊ីរី Syria SYR +៩៦៣ ទីក្រុងដាម៉ាស
១១  អារ៉ាប់រួម United Arab Emirates UAE +៩៧១ ទីក្រុងអាប៊ូដាប៊ី
១២  យេម៉េន Yemen YEM +៩៦៧ ទីក្រុងសាណា

មើលផងដែរ

ឯកសារយោង

  1. ១,០ ១,១ "World Population prospects – Population division". អង្គការសហប្រជាជាតិ. Archived from the original on 5 February 2019. Retrieved 29 April 2025.
  2. ២,០ ២,១ "Overall total population". អង្គការសហប្រជាជាតិ. Archived from the original (xlsx) on 27 កុម្ភៈ 2021. Retrieved 29 April 2025.
  3. Brummitt, R. K. (2001). World Geographical Scheme for Recording Plant Distributions (2nd រ.រ.). International Working Group on Taxonomic Databases For Plant Sciences (TDWG). https://raw.githubusercontent.com/tdwg/wgsrpd/master/109-488-1-ED/2nd%20Edition/TDWG_geo2.pdf។ បានយកមក 13 May 2025. 
  4. "Chapter 21. West Asia". www.fao.org. Retrieved 13 May 2025.
  5. Environment, U. N. (12 April 2023). "West Asia". Ozonaction. Retrieved 13 May 2025.
  6. What Is The Difference Between Near East and Middle East? worldatlas.com
  7. Miller, David. "West Asia". National Geographic Style Manual. National Geographic Society. Archived from the original on 31 ឧសភា 2021. Retrieved 16 May 2025.
  8. Maddison, Angus (2004). The World Economy: Historical Statistics. Development Centre Studies. Paris, France: Organisation for Economic Co-operation and Development (OECD) (published 2003). ល.ស.ប.អ. 978-92-64-10412-9. ម.ប.គ.ល. 53465560. 
  9. United Nations Industrial Development Organization Vienna (UNIDO) (2005). International Yearbook of Industrial Statistics 2015. Cheltenham, UK: Edward Elgar Publishing. p. 14. ល.ស.ប.អ. 9781784715502. https://books.google.com/books?id=FAKMBgAAQBAJ&pg=PA14. 
  10. "Standard Country or Area Codes for Statistical Use". Millenniumindicators.un.org. Retrieved 16 May 2025.
  11. "WABSF Member Countries". Archived from the original on 1 December 2017. Retrieved 17 May 2025. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  12. "The West Asian Games". Topend Sports.
  13. "WAFF Member Associations". The-Waff.com. Archived from the original on 1 August 2018. Retrieved 17 May 2025. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  14. e.g. James Rennell, A treatise on the comparative geography of western Asia, 1831.
  15. James Rennell, The Geographical System of Herodotus Examined and Explained, 1800, p. 210.
  16. Hugh Murray, Historical Account of Discoveries and Travels in Asia (1820).
  17. Samuel Whelpley, A compend of history, from the earliest times, 1808, p. 9 Archived 20 November 2022 at the វេយប៊ែខ ម៉ាស៊ីន..
  18. e.g. Petrus Van Der Meer, The Chronology of Ancient Western Asia and Egypt, 1955. Karl W. Butzer, Physical Conditions in Eastern Europe, Western Asia and Egypt Before the Period of Agricultural and Urban Settlement, 1965.
  19. The Tobacco Industry of Western Asia, U.S. Department of Agriculture, Foreign Agricultural Service, 1964.
  20. Muehlberger, Bill. "The Arabian Plate". NASA, Johnson Space Center. Archived from the original on 6 July 2007. Retrieved 25 ឧសភា 2025. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  21. Beaumont (1988), p. 22
  22. ២២,០ ២២,១ Beaumont (1988), p. 86
  23. "Land & Water". Food and Agriculture Organization of the United Nations.
  24. "Chapter 7: Middle East and Arid Asia". IPCC Special Report on The Regional Impacts of Climate Change: An Assessment of Vulnerability. United Nations Environment Programme (UNEP), Intergovernmental Panel on Climate Change (IPCC). 2001. Archived from the original on 3 March 2016. Retrieved 26 May 2025. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya