គណៈកម្មាធិការជាតិអូឡាំពិក
គណៈកម្មាធិការជាតិអូឡាំពិក (អង់គ្លេស : National Olympic Committees ) ហៅកាត់ថា NOCs គឺជាស្ថាប័នតំនាងអោយប្រទេសជាតិនីមួយៗនៅក្នុងអូឡាំពិកពិភពលោក។ វាស្ថិតនៅក្រោមការគ្រប់គ្រងរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងមានទំនួលខុសត្រូវក្នុងការរៀបចំប្រទេសរបស់ខ្លួន ក្នុងការចូលរួមកីឡាអូឡាំពិក ។ ស្ថាប័នទាំងនេះមានលទ្ឋភាពឧទ្ទេសនាមក្រុងដែលស្ថិតនៅក្នុងប្រទេសខ្លួនអោយធ្វើជាបេក្ខជនក្នុងការជ្រើសរើសធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកនាពេលអនាគត។ NOCs ក៏មាននាទីជំរុញនិងលើកស្ទួយកីឡាករ បណ្ដុះបណ្ដាលគ្រូបង្វឹកនិងមន្ត្រីកីឡា ទៅតាមស្ដង់ដារជាតិរបស់ប្រទេសពួកគេ។
គណៈកម្មាធិការជាតិអូឡាំពិក
គិតត្រឹមឆ្នាំ 2023 មានគណៈកម្មាធិការជាតិអូឡាំពិកចំនួន 206។ ទាំងនេះរួមមានរដ្ឋជាសមាជិកនីមួយៗនៃ 193 របស់អង្គការសហប្រជាជាតិ។ រដ្ឋអ្នកសង្កេតការណ៍អង្គការសហប្រជាជាតិមួយ (ប៉ាឡេស្ទីន ) និងរដ្ឋពីរដែលមិនមានការទទួលស្គាល់ពីអង្គការសហប្រជាជាតិ (កូសូវ៉ូ និង តៃវ៉ាន់ ) និងរដ្ឋដែលជាប់ពាក់ព័ន្ធមួយទៀតរបស់ប្រទេស នូវែលហ្សេឡង់ (កោះឃុក)។
NOCs ដែលបានចុះបញ្ជី
ផ្នែកនេះរាយបញ្ជីបច្ចុប្បន្ន:
គណៈកម្មាធិការជាតិអូឡាំពិកចំនួន 206 ដែលត្រូវបានទទួលស្គាល់ដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ហើយជាសមាជិកនៃសមាគមគណៈកម្មាធិការជាតិអូឡាំពិកផងដែរ។
គណៈកម្មាធិការជាតិអូឡាំពិកចំនួន 7 ដែលត្រូវបានទទួលស្គាល់ដោយសមាគមអូឡាំពិកទ្វីបរបស់ពួកគេ ប៉ុន្តែមិនត្រូវបានទទួលស្គាល់ដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (ទ្រេត)។
សមាជិក ANOC គឺមានសិទ្ធិចូលលេងកីឡាអូឡាំពិក។ គណៈកម្មាធិការជាតិអូឡាំពិកមួយចំនួនដែលជាសមាជិកនៃសមាគមអូឡាំពិកទ្វីប ប៉ុន្តែមិនមែនជាសមាជិក ANOC ប្រកួតប្រជែងក្នុងការប្រកួតកម្រិតទ្វីប និងកម្រិតអនុតំបន់។ ទោះ
យ៉ាងណាក៏ដោយ គណៈកម្មាធិការទាំងនេះ មិនត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងការប្រកួតកីឡាអូឡាំពិកទេ។
សមាគមអូឡាំពិកទ្វីបទាំងប្រាំគឺមានដូចជា:
IOC ដំណើរការកីឡាអូឡាំពិករដូវក្តៅ និងកីឡាអូឡាំពិករដូវរងា ជាការប្រកួតដែល NOCs ទទួលស្គាល់ដោយ IOC ទាំងអស់អាចចូលរួមបាន។ ទ្វីបនីមួយៗក៏ដំណើរការជើងឯកផ្ទាល់ខ្លួនសម្រាប់សមាជិករបស់ពួកគេផងដែរ។:[ត្រូវការអំណះអំណាង ]
មកទល់នឹងឆ្នាំ២០០៨ NOCs មានចំនួន ២០៥ តំនាងរដ្ឋអធិបតេយ្យនានា និងតំបន់ភូមិសាស្ត្រនានា។ រដ្ឋជាសមាជិកអង្គការសហប្រជាជាតិទាំង១៩២ និងដែនដី១៣ដូចខាងក្រោម មានគណកម្មាធិការជាតិអូឡាំពិករៀងៗខ្លួន៖
តៃវ៉ាន់ (សាធារណរដ្ឋចិន) ត្រូវបានដាក់ឈ្មោះជា ចិនតៃប៉ិ ដោយ IOC
ដែនដីប៉ាឡេស្ទីន ត្រូវបានដាក់ឈ្មោះជា ប៉ាឡេស្ទីន ដោយ IOC
ដែនដីទាំង៤របស់សហរដ្ឋអាមេរិក៖ សាម៉ូវអាមេរិក ហ្គាំ ព័រតូរីកូ និង កំរងកោះវឺជីនសហរដ្ឋ(ត្រូវបានដាក់ឈ្មោះត្រឹម កំរងកោះវឺជីន ដោយ IOC)
ដែនដីឯនាយសមុទ្រទាំង៣របស់ចក្រភពអង់គ្លេស៖ ប៊ែរមូដា កំរងកោះវឺជីនអង់គ្លេស និង កំរងកោះខេយមែន
ប្រទេសចំនុះទាំង២នៃព្រះរាជាណាចក្រហុល្លង់៖ អារូបា និង អង់ទីយហុល្លង់
ហុងកុង តំបន់រដ្ឋបាលពិសេសនៃសាធារណរដ្ឋប្រជាមានិតចិន
កំរងកោះឃុក រដ្ឋចំនុះរបស់ញូហ្សៀលែន
គ្រប់គណកម្មាធិការអូឡាំពិកជាតិទាំងអស់ជាសមាជិកនៃ សមាគមនៃគណកម្មាធិកាអូឡាំពិកជាតិ ដែលចែកជាសមាគមតូចៗតាមទ្វីបទាំង៥៖
បញ្ជី NOCs តាមកាលបរិច្ឆេទទទួលស្គាល់
ខាងក្រោមនេះជាបញ្ជីតាមកាលបរិច្ឆេទ NOCs ទាំង២០៥ ដែលត្រូវបានទទួលស្គាល់ដោយគណកម្មាធិការអូឡាំពិកអន្តរជាតិ តាំងពីកំនរកំនើតរបស់វានៅឆ្នាំ១៩៨៤។ គណកម្មាធិការភាគច្រើនត្រូវបានបង្កើតឡើងជាច្រើនឆ្នាំមុនពេលមានការទទួលស្គាល់ជាផ្លូវការ ហើយមានខ្លះទៀតដែលត្រូវបានទទួលស្គាល់ភ្លាមៗបន្ទាប់ពីបង្កើត។ រដ្ឋពីអតីតកាលដែលមិនមាននាពេលបច្ចុប្បន្ន (ដូចជា សហភាពសូវៀត ឆេកូស្លូវ៉ាគី ជាដើម) មិនត្រូវបានរាប់បញ្ចូលទេ។ ជំនួសនោះរដ្ឋបច្ចុប្បន្នដែលក្លាយពីរដ្ឋទាំងនោះត្រូវបានរាប់បញ្ចូល។
១៨៩៤
បារាំង , សហរដ្ឋអាមេរិក
១៨៩៥
អូស្ត្រាលី , អាល្លឺម៉ង់ , ក្រិច , ហុងគ្រី
១៩០០
ណរវេយ
១៩០៥
ដាណឺម៉ាក , រាជាណាចក្ររួម (ត្រូវបានដាក់ឈ្មោះជា ចក្រភពអង់គ្លេស ដោយ IOC)
១៩០៦
បែលហ្ស៊ីក
១៩០៧
កាណាដា , ហ្វាំងឡង់
១៩០៩
ព័រទុយហ្គាល់
១៩១០
អេហ្ស៊ីប
១៩១១
តួរគី
១៩១២
អូទ្រីស , ជប៉ុន , លុចហ្សំបួរ , ហុល្លង់ , ស៊ែបៀ , អេស្ប៉ាញ , ស្វីស
១៩១៣
ស៊ុយអែត
១៩១៤
រ៉ូម៉ានី
១៩១៥
អ៊ីតាលី
១៩១៩
ញូហ្សៀលែន , ប៉ូឡូញ
១៩២២
អៀរឡង់
១៩២៣
អារហ្សង់ទីន , ម៉ិចស៊ិច , អ៊ុយរ៉ាហ្គាយ
១៩២៤
ប៊ុលហ្គារី , ហៃទី
១៩២៧
ឥណ្ឌា
១៩២៩
ហ្វីលីពីន
១៩៣៤
ឈីលី
១៩៣៥
ប្រេស៊ីល , អាយស្លែន , លីសថិនស្ដែង , វេណេហ្ស៊ុយអេឡា
១៩៣៦
អាហ្វហ្គានីស្ថាន , ប៊ែរមូដា , បូលីវៀ , ចាម៉ៃកា , ម៉ាល់តា , ប៉េរូ
១៩៣៧
ស្រីលង្កា (ពេលនៅជា សេយឡុន )
១៩៤៧
ហ្គាតេម៉ាឡា , អ៊ីរ៉ង់ , មីយ៉ាន់ម៉ា (ពេលនៅជា ភូមា ), ប៉ាណាម៉ា , កូរ៉េខាងត្បូង (ត្រូវបានដាក់ឈ្មោះថា កូរ៉េ ដោយ IOC)
១៩៤៨
កូឡុំប៊ី , ហ្គុយយ៉ាណា (ពេលនៅជា ហ្គុយយ៉ាណាអង់គ្លេស ), អ៊ីរ៉ាក់ , លីបង់ , ប៉ាគីស្ថាន , ព័រតូ រីកូ , សិង្ហបុរី , ស៊ីរី , ទ្រីនីដាដ និង ថូបាហ្គោ
១៩៥០
អង់ទីយហុល្លង់ , ថៃ
១៩៥១
ហុងកុង , នីហ្សេរីយ៉ា
១៩៥២
បាហាម៉ា , ហ្គាណា (ពេលនៅជា ហ្គោល ខូស ), ឥណ្ឌូនេស៊ី , អ៊ីស្រាអែល
១៩៥៣
ម៉ូណាកូ
១៩៥៤
កូស្តារីកា , គុយបា , អេត្យូពី , ម៉ាឡេស៊ី (ពេលនៅជា ម៉ាឡាយ៉ា )
១៩៥៥
បារបាដូស , ហ្វីជី , កេនយ៉ា , លីបេរីយ៉ា
១៩៥៦
ហុងឌូរ៉ាស់ , អ៊ូហ្គាន់ដា
១៩៥៧
កូរ៉េខាងជើង , ទុយនេស៊ី
១៩៥៩
អាល់បានី , អេក្វាដ័រ , ម៉ារ៉ុក , នីការ៉ាហ្គ័រ , សង់ម៉ារីណូ , ស៊ូដង់ , ស៊ូរីណាម
១៩៦០
ចិនតៃប៉ិ (ពេលនៅជា សាធារណរដ្ឋចិន )
១៩៦២
បេនីន (ពេលនៅជា ដាហូមេយ ), សាធារណរដ្ឋដូមីនីកង់ , អែលសាវ៉ាដ័រ , ម៉ុងហ្គោល
១៩៦៣
កាមឺរូន , កូត ឌីវ័រ (ពេលនៅជា អាយវ៉ូរី ខូស ), ហ្សកដង់ , លីប៊ី , ម៉ាលី , នេប៉ាល់ , សេនេហ្គាល់
១៩៦៤
អាល់ហ្សេរី , ឆាដ , ម៉ាដាហ្គាស្ការ , នីហ្សេ , កុងហ្គោ , សៀរ៉ាឡេអូន , ហ្សាំបៀ
១៩៦៥
សាធារណរដ្ឋអាហ្វ្រិកកណ្ដាល , ហ្គីណេ , អារ៉ាប៊ីសាអូឌីត , តូហ្គោ
១៩៦៦
គុយវ៉ែត
១៩៦៧
បេលីស (ពេលនៅជា ហុងឌូរ៉ាស់អង់គ្លេស ), កំរងកោះវឺជីន
១៩៦៨
សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ , ហ្គាបុង , ម៉ាឡាវី , តង់ហ្សានី
១៩៧០
ប៉ារ៉ាហ្គាយ
១៩៧២
បួរគីណា ហ្វាសូ (ពេលនៅជា វ៉ុលតាខាងលើ ), លីសូតូ , ម៉ូរីស , សូម៉ាលី , ស្វាហ្សីលែន
១៩៧៤
ប៉ាពួ ញូ ហ្គីណេ
១៩៧៥
អង់ដូរ៉ា
១៩៧៦
អេនទីហ្គ័រ និង បារប៊ូដា , កំរងកោះខេយមែន , ហ្គាំបៀ
១៩៧៨
ស៊ីប
១៩៧៩
បារ៉ែន , ឡាវ , ម៉ូរីតានី , ម៉ូហ្សាំប៊ីក , ចិន , សេយស្សែល , វៀតណាម
១៩៨០
អង់ហ្គោឡា , បង់ក្លាដែស្ស , បុតស្វាណា , កាតារ , សហភាពអារ៉ាប់អេមីរ៉េត , ហ្ស៊ីមបាវេ
១៩៨១
យេមែន
១៩៨២
កំរងកោះវឺជីនអង់គ្លេស , អូម៉ង់
១៩៨៣
ប៊ូតាន , សាម័រ (ពេលនៅជា សាម័រខាងលិច ), កំរងកោះសូឡូម៉ុន
១៩៨៤
ប្រ៊ុយណេ , ជីប៊ូទី , ហ្គីណេអេក្វាទ័រ , ហ្គ្រីណេដា , រ្វាន់ដា , តុងហ្គា
១៩៨៥
ម៉ាល់ឌីវ
១៩៨៦
អារូប៊ី , កំរងកោះឃុក , ហ្គាំ
១៩៨៧
សាម័រអាមេរិក , សាំង វ៉ាំងសង់ និង ហ្គ្រីណាឌីន , វ៉ានូអាទូ
១៩៩១
អេស្តូនី , លេតូនី , លីទុយអានី , ណាមីប៊ី , អាហ្វ្រិកខាងត្បូង
១៩៩៣
អារមឺនី , [អាហ្ស៊ែរបៃហ្សង់]], បែលឡារូស , បុស្នៀ និង ហែហ្សីហ្គោវីណា , ប៊ូរុនឌី , កាប់ វែដ៍ , កូម៉ូរ៉ូស , ក្រូអាត , សាធារណរដ្ឋឆែក , ដូមីនីកា , ចចចៀ , កាហ្សាក់ស្ថាន , គារីស្ថាន , ម៉ុលដូវ៉ា , [ម៉ាសេដូនី]], រុស្ស៊ី , សាំង ឃីត និង នេវីស , សាំង លូសៀ , សៅ តូមេ និង ប្រាំងស៊ីពេ , ស្លូវ៉ាគី , ស្លូវ៉ានី , តាជីគីស្ថាន , តូរមិនីស្ថាន , អ៊ុយក្រែន , អ៊ូបេគីស្ថាន
១៩៩៤
កម្ពុជា , ណាអ៊ូរូ
១៩៩៥
ហ្គីណេ ប៊ីសូ , ប៉ាឡេស្ទីន
១៩៩៧
ម៉ៃក្រូនេសៀ
១៩៩៩
អេរីទ្រា , ប៉ាឡៅ
២០០៣
គីរីបាទី , ទីម័រខាងកើត
១០០៦
កំរងកោះម៉ារស្សាល
២០០៧
ម៉ុងតេនេហ្គ្រោ , ទូវ៉ាលូ
២០០៩
កូសូវ៉ូ
គណកម្មាធិការជាតិអូឡាំពិកដែលមិនត្រូវបានទទួលស្គាល់
គណកម្មាការអូឡាំពិកម៉ាកាវ ៖ ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៨៧ និង បានព្យាយាមចុះឈ្មោះជាសមាជិក IOC ដែរ តែមិនងត្រូវបានគេទទួលស្គាល់ជាផ្លូវការទេ។ ហេតុនេះហើយ មិនងមានកីឡាករដែលចូលរួមប្រកួតកីឡាអូឡាំពិកក្រោមឈ្មោះ "ម៉ាកាវ , ចិន" ទេ។